គណៈប្រតិភូអឺរ៉ុប មិនត្រូវបានដាក់បញ្ចូល ក្នុងកិច្ចពិភាក្សាបញ្ហាអ៊ុយក្រែន នៅទីក្រុងហ្សឺណេវទេ
បរទេស៖យោងតាមការចេញផ្សាយ របស់ RT បានរាយការណ៍កាលពីថ្ងៃពុធថា គណៈប្រតិភូអឺរ៉ុបមិន ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងជុំចុងក្រោយ នៃកិច្ចចរចាស្តីពីវិបត្តិអ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវនោះទេ។
របាយការណ៍បាននិយាយថា អ្នកតំណាងអឺរ៉ុប ត្រូវបានហាមមិនឱ្យចូលរួមការពិភាក្សា ហើយបន្តនៅសណ្ឋាគារមួយដាច់ដោយឡែក។
គណៈប្រតិភូអង់គ្លេសកំពុងស្វែង រកការស្វែងយល់អំពីលទ្ធផល នៃកិច្ចប្រជុំនេះ ដោយកត់សម្គាល់ថា តំណាងមកពីប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលី ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរចំពោះកិច្ចពិភាក្សានេះ។
យោងតាមអ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov ការចរចាមានការលំបាក និងពោរពេញដោយ បញ្ហាប្រឈមជាច្រើន។
កាសែតក្នុងស្រុករបស់រុស្សីRIA Novosti បាននិយាយថា គ្មានឯកសារណាមួយត្រូវបាន ចុះហត្ថលេខាក្នុងអំឡុង ពេលកិច្ចពិភាក្សានោះទេ៕
ប្រែសម្រួល៖ស៊ុនលី
