ព័ត៌មានអន្តរជាតិ

សេតវិមានបដិសេធថា មិនបានកំណត់ពេលវេលា កំណត់សម្រាប់កិច្ចពិភាក្សា ជាមួយនឹងអ៊ីរ៉ង់ទេ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សេតវិមានកាលពីថ្ងៃពុធបានបដិសេធមិន កំណត់ពេលវេលាសម្រាប់កិច្ចចរចា នុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថាទីក្រុងតេហរ៉ង់ ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មាន លម្អិតបន្ថែមអំពីជំហរចរចា របស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ៖ការទូតតែងតែជាជម្រើសដំបូងរបស់គាត់ ប្រធានាធិបតី Donald Trump ។

ប៉ុន្តែលោកស្រីបាននិយាយថា៖មានហេតុផល និងអំណះអំណាងជាច្រើន ដែលក្នុងនោះត្រឹមតែមួយប៉ុណ្ណោះ នឹងអាចឲ្យអាមេរិកមានសិទ្ធ ក្នុងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់បាន។

ទោះបីជាយ៉ាងណាក្តីលោកស្រីLeavitt បានបដិសេធក្នុងការកំណត់ពេលវេលា សម្រាប់កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ ដោយនិយាយថានាងនឹង មិនកំណត់ពេលវេលាជំនួស ប្រធានាធិបតីសហរដ្ឋអាមេរិកទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top