ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ចាត់ទុកថា​ ការរឹតបន្តឹងថ្មីប្រឆាំងនឹងគុយបា​ ជារឿងមិនអាចទទួលយកបាន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla​ ដោយលោកបានចាត់ទុកថា​ ការរឹតបន្តឹងថ្មីប្រឆាំងនឹងគុយបា​ ជារឿងមិនអាចទទួលយកបាន។

យោងតាមលោក​ ពូទីន​ បានឧ្យដឹងថា​ រុស្ស៊ី និងគុយបា មានទំនាក់ទំនងពិសេសដែលបង្កើតឡើងដោយប្រវត្តិសាស្ត្រ ហើយទីក្រុងមូស្គូគាំទ្រប្រជាជនគុយបា​ ជានិច្ចក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសិទ្ធិរបស់ពួកគេក្នុងការបន្តផ្លូវអភិវឌ្ឍន៍ផ្ទាល់ខ្លួន។

លោក​ ពូទីន ក៏បានឧ្យដឹងផងដែរថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍក្នុងទិសដៅវិជ្ជមានជាទូទៅ ហើយបានសម្តែងទំនុកចិត្តថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសដើម្បីពិភាក្សាអំពីទំនាក់ទំនងលម្អិត។

គួរបញ្ជាក់ថា​ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកចៀសវាងការដាក់របាំងកងទ័ពជើងទឹកលើគុយបា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top