ព័ត៌មានជាតិ

កម្មវិធីប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរី ប្រារព្ធធ្វើនៅថ្ងៃស្អែកនេះហើយ

ខេត្តសៀមរាប៖ កម្មវិធីការប្រកួតខ្លែងឯក ខ្លែងសេរីរបស់សិស្សានុសិស្ស ស្ថាប័នរដ្ឋ និងវិស័យឯកជន លើកទី២ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២០​ ដល់ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) សូមគោរពអញ្ជើញ​ភ្ញៀវទេសចរជាតិ អន្តរជាតិ​ ចូលរួមកម្សាន្តសប្បាយក្នុងពិធី​បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឱ្យច្រើនកុះករ អមដោយការប្រគុំតន្ត្រីបុរាណសម័យ ការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ ផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល

To Top