ព័ត៌មានអន្តរជាតិ

កំណើនផលិតផលក្នុងស្រុក សរុបរបស់ប្រទេសប្រេស៊ីល ទទួលបាន២,៥ភាគរយ កាលពីឆ្នាំ២០២៥

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបឬGDP របស់ប្រទេសប្រេស៊ីល បានកើនឡើង២,៥ ភាគរយក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយធនាគារកណ្តាល របស់ប្រទេសនេះ។

កំណើននេះត្រូវបានជំរុញជាចម្បង ដោយវិស័យ កសិកម្មជាមួយ នឹងការកើនឡើង១៣,១ ភាគរយ ខណៈដែលសេវាកម្ម កើនឡើង២,១ភាគរយ និងឧស្សាហកម្ម១,៥ភាគរយ។

គួរឲ្យដឹងដែរថាទិន្នន័យសេដ្ឋកិច្ចចុងក្រោយបំផុត បានជំរុញការរំពឹងទុកទីផ្សារ នៃការកាត់បន្ថយអត្រាការប្រាក់ ដ៏មានសក្តានុពលនៅក្នុងខែមីនា ដោយគណៈកម្មាធិការគោលនយោបាយ រូបិយវត្ថុ របស់ធនាគារកណ្តាល៕

ប្រែសម្រួល៖ស៊ុនលី

To Top