ព័ត៌មានអន្តរជាតិ

អគ្គស្នងការ នគរបាលជាតិរបស់ប្រទេស អេស្ប៉ាញ លាលែងពីតំណែង បន្ទាប់ពីត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ប៉ូលីសស្រីក្រោមបង្គាប់

បរទេស៖ សារព័ត៌មាន El Pais បានរាយការណ៍ថា អគ្គស្នងការនគរបាលជាតិ របស់ប្រទេស អេស្ប៉ាញ បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈអ្នកក្រោមបង្គាប់ម្នាក់ នៅក្នុងលំនៅដ្ឋានផ្លូវការមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Jose Angel Gonzalez មេបញ្ជាការប្រតិបត្តិការកំពូល និងជាមន្ត្រីជាន់ខ្ពស់ទីពីរ របស់កម្លាំង បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ បន្ទាប់ពីចៅក្រមនៅទីក្រុងម៉ាឌ្រីដ បានទទួលយកពាក្យបណ្តឹង ព្រហ្មទណ្ឌប្រឆាំងនឹងរូបលោក និងបានបើកការស៊ើបអង្កេតជាផ្លូវការ។

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា មិត្តរួមការងារជាស្រីវ័យក្មេងម្នាក់បានដាក់ពាក្យបណ្តឹង នៅក្នុងខែមករា ដោយចោទប្រកាន់ថា លោក Gonzalez ថា បានរំលោភនាងនៅក្នុងខែមេសា ឆ្នាំ២០២៥។

យោងតាមពាក្យបណ្តឹង បានឱ្យដឹងថា ជនរងគ្រោះកំពុងបំពេញកាតព្វកិច្ច នៅពេលដែលនាងត្រូវបានបញ្ជា ឱ្យបើកបរយានយន្តផ្លូវការរបស់រដ្ឋ ទៅកាន់ភោជនីយដ្ឋានមួយ ជាកន្លែងដែលលោក Gonzalez កំពុងញ៉ាំអាហារជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត។ បន្ទាប់មកនាងត្រូវបានគេរាយការណ៍ថា បានណែនាំឱ្យនាំគាត់ទៅកាន់លំនៅដ្ឋានផ្លូវការរបស់គាត់ ដែលជាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ របស់ក្រសួងមហាផ្ទៃអេស្ប៉ាញ។

ពាក្យបណ្តឹងនេះចោទប្រកាន់ថា លោក Gonzalez បានរំលោភផ្លូវភេទលើមន្ត្រីនៅក្នុងលំនៅដ្ឋាន ដោយកេងប្រវ័ញ្ចតំណែងអំណាចរបស់គាត់៕
ប្រែសម្រួលៈ ណៃ តុលា

To Top