ព័ត៌មានអន្តរជាតិ

អាមេរិក​ ដាក់ពង្រាយទាហាន​ និងប៉ូលិសជាង​ ៣ម៉ឺននាក់ ទៅកាន់តំបន់ហ្គាហ្សា

វ៉ាស៊ីនតោន៖ លោក Jasper Jeffers មេបញ្ជាការកងកម្លាំង ស្ថេរភាពអន្តរជាតិ (ISF) របស់អាមេរិក​ ដែលទើបបង្កើតថ្មី ក្រោមកិច្ចព្រមព្រៀងសន្តិភាព ហ្គាហ្សា បានឧ្យដឹងថា ISF នឹងមានទាហានចំនួន ២០.០០០ នាក់ ដែលធ្វើការជាមួយមន្ត្រី ប៉ូលីសប៉ាឡេស្ទីនចំនួន ១២.០០០ នាក់នៅក្នុងតំបន់ហ្គាហ្សា។

លោក Jeffers បាន្យដឹងនៅក្នុងកិច្ចប្រជុំបើក សម្ពោធក្រុមប្រឹក្សាសន្តិភាព ដែលស្នើឡើងដោយសហរដ្ឋអាមេរិកថា ការបណ្តុះបណ្តាលសម្រាប់ ISF និងកម្លាំងប៉ូលីសប៉ាឡេស្ទីននឹងធ្វើឡើង នៅប្រទេសអេហ្ស៊ីប និងហ្ស៊កដានី។

ឧត្តមសេនីយ៍ឯកអាមេរិករូបនេះបានលេីកឡេីងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន និងអាល់បានី ក៏ដូចជាអាជ្ញាធរកូសូវ៉ូ បានបញ្ជូនកងទ័ពទៅកាន់ ISF ដែលត្រូវបានគេសន្មត់ថានឹងដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សា។ លោកមិនបានផ្តល់ព័ត៌មាន លម្អិតអំពីចំនួនកងទ័ព​ ដែលបានសន្យា ដោយកងកម្លាំងនីមួយៗ ឬពេលវេលាដាក់ ពង្រាយនោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹង នៅក្នុងកិច្ចប្រជុំនោះថា ប្រទេសចំនួន​ ៩​ គឺ កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត បានសន្យាផ្តល់ជំនួយ សរុបចំនួន ៧ ពាន់លានដុល្លារអាមេរិក​ សម្រាប់ជំនួយសង្គ្រោះនៅតំបន់ហ្គាហ្សា ដែលនៅតិចជាង ៧០ ពាន់លានដុល្លារដែលប៉ាន់ស្មាន​ សម្រាប់ការកសាងឡើងវិញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងនៅក្នុងពិធីប្រគល់ សញ្ញាបត្រដល់មន្ត្រីកងកម្លាំង ការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ថា “នឹងមិនមានការសាងសង់ឡើងវិញ នូវតំបន់ហ្គាហ្សាមុនពេលមានការ រំសាយយោធារបស់ក្រុមហាម៉ាស់នោះទេ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top