ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាជាប្រទេសដ៏សែនអភ័ព្វមួយ ដែលជួបតែការប្រយុទ្ធគ្នា រវាងជាតិសាសន៍ឯង អស់ពេលរាប់រយឆ្នាំមកហើយ ធ្វើឱ្យកម្ពុជា ខ្ទេចខ្ទាំស្ទើរគ្មានសល់ ។
ប្រមុខការពារជាតិ សម្ដេចទៀបាញ់ បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ឧសភានេះថា កម្ពុជាជាប្រទេស ដ៏សែនអភ័ព្វមួយ ដែលជួបតែការប្រយុទ្ធគ្នា រវាងជាតិសាសន៍ឯង អស់ពេលរាប់រយឆ្នាំមកហើយ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំស្ទើរគ្មានសល់ ។ រហូតដល់ឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ទើបកម្ពុជា អាចមានលទ្ធភាពបង្រួបបង្រួមគ្រប់កម្លាំង ភាគីឱ្យក្លាយជាកម្លាំងជាតិ តែមួយទទួលបានការឯកភាពជាតិ ពេញលេញ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនសង្គមជាតិ ។
សូមបងប្អូន ជនរួមជាតិទាំងអស់ រួមគ្នាថែរក្សា សុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ អោយបានគង់វង្ស ឋិតថេរចីរកាល ជារៀងរហូត ។ អរគុណ សន្តិភាព ” ៕