ព័ត៌មានជាតិ

លោក សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី

ភ្នំពេញ​៖ លោក សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។

ការចូលរួមរបស់ លោកសមាជិកគណៈអចិន្រ្តៃយ៍ ក្នុងពិធីដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យយូរអង្វែងរបស់ ស.ស.យ.ក. ក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសយុវជនកម្ពុជាឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិមាតុភូមិ។

«ផែនទីបង្ហាញផ្លូវ ២.០» នេះ មិនត្រឹមតែជាយុទ្ធសាស្ត្រថ្មីសម្រាប់ស.ស.យ.ក. ប៉ុណ្ណោះទេ ប៉ុន្តែគឺជាត្រីវិស័យដ៏សំខាន់ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែ ស.ស.យ.ក. ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវ នៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។

To Top