ព័ត៌មានជាតិ

ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល៦នាក់ បន្ទាប់ពីរថយន្តបុក រនាំងផ្លូវល្បឿនលឿន ហើយឆេះ

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តរ៉េចង្កូតបុករនាំងទ្រូងផ្លូវ ត្រូវនឹងថ្ងៃទី២២ ខែកម្ភ: ឆ្នាំ២០២៦​ វេលាម៉ោង១១:៤៨នាទី លើល្បឿនលឿនចន្លោះគីឡូម៉ែត្រលេខ៣៤+៣០០ស្តិតនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកLANDCRUISER ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BM-9888 ដឹកមនុស្ស៧នាក់ ១.អ្នកបើកបរឈ្មោះជា ប៉ូ លីន ភេទស្រីអាយុ ៣៨ឆ្នាំ  ២-ឈ្មោះសុីវ អុី ភេទស្រីអាយុ៣១ឆ្នាំ ៣-ឈ្មោះចេង ណៃស៊ត ភេទស្រីអាយុ៦៦ឆ្នាំ ៤-ឈ្មោះជា ឆោម ភេទប្រុសអាយុ៧៧ឆ្នាំ ៥-ឈ្នោះអុឹង ស៊ុយឈៀង ភេទប្រុសអាយុ១៥ឆ្នាំ ៦-ឈ្មោះអុឹង ស៊ុយហ្គិាច ភេទស្រីអាយុ១០ឆ្នាំ ទាំង៦អ្នក រស់នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៧-ឈ្មោះ សូរ ដារ៉ាគន្ធី ភេទស្រីអាយុ៤៥ឆ្នាំ ។

សមត្ថកិច្ចបានបន្តទៀតថា ជនរគ្រោះ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ  បើកបរពីទិសពីខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតបុករនាំងទ្រូងផ្លូវបណ្ដាលឲ្យរថយន្តឆេះ ករណីនេះបណ្តាល ឱ្យគ្រោះថ្នាក់មនុស្សស្លាប់មនុស្សស្រីម្នាក់ នៅកន្លែងកើតហេតុ (ឈ្មោះ សូរ ដារ៉ាគន្ធី) មនុស្សរបួសធ្ងន់២នាក់(ចេង ណៃស៊ត- ជា ឆោម) និងរបួសស្រាល៤នាក់ ។

ខូចខាតរថយន្តឆេះទាំងស្រុងមួយគ្រឿង វត្ថុតាងរថយន្តមួយគ្រឿង បានរក្សាទុកនៅស្នាក់ការ បញ្ជាផ្លូវល្បឿនលឿនខាងកើត ចំពោះសពបានប្រគល់អោយសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|ដើមអម្ពិល|រូបថតសមត្ថកិច្ច
    

To Top