ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៧.១រ៉ិចទ័រវាយប្រហារប្រទេសថៃ ប៉ុន្ដែទីក្រុងបាងកក​ អះអាងថា​ មិនមានផលប៉ះពាល់

បាងកក៖ រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារ ប្រទេសថៃនៅម៉ោង​ ៥ល្ងាចនៅថ្ងៃអាទិត្យ នេះបើយោងតាមមជ្ឈមណ្ឌល ស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ GFZ។

ចំណុចកណ្តាលនៃរញ្ជួយដី ដែលមានជម្រៅ ១០ គីឡូម៉ែត្រ ដំបូងឡើយត្រូវបានកំណត់ថាស្ថិតនៅរយៈទទឹងខាងជើង ១៧.០៣ ដឺក្រេ និងរយៈបណ្តោយខាងកើត ១០១.៩៨ ដឺក្រេ។

ក្រសួងឧតុនិយមថៃនៅថ្ងៃចន្ទបានឧ្យដឹងថា ប្រទេសនេះមិនរងផលប៉ះពាល់ ដោយការរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រដែលបានវាយប្រហារ កោះបូរណេអូនោះទេ។

ផ្នែកសង្កេតការណ៍រញ្ជួយដីរបស់ប្រទេសនេះ ក៏បានឧ្យដឹងនៅលើគេហទំព័រ ផ្លូវការរបស់ខ្លួនផងដែរថា មិនមានការរញ្ជួយដីធំៗ ណាមួយដែលកើតឡើង នៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ននេះទេ ដោយកត់សម្គាល់ថា ប្រជាជនថៃគួរតែយោងទៅ លើព័ត៌មានពីផ្នែកនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top