ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកណ្តាល ៖ អ្នកនាង Love Riya មិនទាន់ដោះលែង ពីពន្ធនាគារនៅឡើយនោះទេ

កណ្តាល ៖ មានផ្ទុះការវែកញែកលើបណ្តាញសង្គម លើករណីអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានបានដោះលែង។

តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្តាល បានអោយដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ អ្នកនាង Love Riya មិនទាន់ដោះលែងពីពន្ធនាគារនោះឡើយ។

ដោយឡែក រូបភាពស្លៀកពាក់ខោអាវអ្នកទោសនោះ គឺមន្រ្តីអនុរក្សពន្ធនាគារ នាំនាងមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយមានការអនុញ្ញាតពីតុលាការ។

សូមបញ្ជាក់ថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។

ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដី នៅលើបណ្ដាញសង្គម ដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ។

To Top