ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិន ៖ អាមេរិកនិងចិន គួរតែគោរពផល ប្រយោជន៍គ្នា ទៅវិញទៅមក

បរទេស ៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា ប្រទេសចិននិងសហរដ្ឋអាមេរិក គួរតែគោរពផលប្រយោជន៍ ស្នូលរបស់គ្នាទៅវិញទៅមក និងគ្រប់គ្រងភាពខ្វែងគំនិតគ្នា ហើយការបំបែកសេដ្ឋកិច្ច គឺមិនល្អសម្រាប់ ពិភពលោកនោះទេ។

ក្រោយបិទកិច្ច ប្រជុំរដ្ឋសភាប្រចាំឆ្នំា នៅក្នុងសន្និសីទកាសែតមួយ លោកនាយករដ្ឋមន្ត្រីចិន បានថ្លែងដូច្នេះថា “ខ្ញុំជឿថា ប្រទេសទាំងពីរ គួរតែគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងអភិវឌ្ឍចំណងមិត្តភាព ផ្អែកលើមូលដ្ឋានសមភាព គោរពផលប្រយោជន៍ ស្នូលគ្នាទៅវិញទៅមក និងក្តីព្រួយបារម្ភចម្បងៗ និងចាប់យកកិច្ចសហការគ្នា”។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍ថា ការវាយប្រហារផ្នែកនយោបាយ របស់អាមេរិកលើប្រទេសចិន ជុំវិញបញ្ហាវីរុសកូរ៉ូណា និងបញ្ហាពាណិជ្ជកម្មពិភពលោក កំពុងតែធ្វើឲ្យចំណងមិត្តភាពចិន-អាមេរិក ក្លាយជាចំណាប់ខ្មាំង និងជំរុញប្រទេសទាំងពីរ ឲ្យខិតចូលទៅរកសង្គ្រាមត្រជាក់ថ្មី៕
ប្រែសម្រួល៖ប៉ាង កុង

To Top