រុស្ស៊ី អះអាងពីការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែន និងបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣២៦ គ្រឿង
មូស្គូ៖ រុស្ស៊ីបាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់រ៉ុក្កែត HIMARS ចំនួន ៧ គ្រាប់ គ្រាប់បែកណែនាំផ្លូវអាកាសចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៣២៦ គ្រឿង ដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រព័ន្ធការពារដែនអាកាស បានបំផ្លាញគ្រាប់បែកណែនាំផ្លូវអាកាសចំនួន ៥ គ្រាប់ រ៉ុក្កែតចំនួន ៧ គ្រាប់ពីប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៣២៦ គ្រឿង”។
ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារ ដោយប្រើអាវុធ ដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយប្រឆាំងនឹងទីតាំង ឧស្សាហកម្មយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ថាមពល ដែលគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយគោលដៅដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ។
សេចក្តីថ្លែងការណ៍នោះបានឧ្យដឹងថា «កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយ ដោយប្រើប្រាស់អាវុធបាញ់ពីចម្ងាយឆ្ងាយ ទាំងលើដី និងលើអាកាស ក៏ដូចជាយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងទីតាំងឧស្សាហកម្មយោធអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលប្រើប្រាស់ ដើម្បីទ្រទ្រង់ប្រតិបត្តិការ យោធាអ៊ុយក្រែន។ គោលបំណងនៃការវាយប្រហារ ត្រូវបានសម្រេចយ៉ាងពេញលេញ ហេីយគោលដៅ ដែលបានកំណត់ទាំងអស់ត្រូវបានបំផ្លាញ» ៕
