ប្រធានាធិបតីអ៊ីរ៉ង់ គូសបញ្ជាក់ពីភាពធន់ និងឯកភាពាជាតិ ចំពេលមានការចរចា នុយក្លេអ៊ែរ និងសម្ពាធពីអាមេរិក
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក ចំពោះភាពធន់ និងឯកភាពជាតិ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធពីខាងក្រៅឡើយ ខណៈពេលដែលខ្លួនកំពុងស្វែង រកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង តេអេរ៉ង់ លោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសជាតិ ក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន។
លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថា ផ្សាយផ្ទាល់ដោយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា “យើងនឹងខិតខំប្រឹងប្រែង ហើយនឹងមិនឱនក្បាល ចំពោះការលំបាកណាមួយ ដែលយើងកំពុងប្រឈមមុខនោះទេ”។
លោកបានលេីកឡេីងថា “យើងនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើតសេចក្តីថ្លៃថ្នូរ និងមោទនភាពសម្រាប់ប្រទេសរបស់យើង ហើយយើងនឹងធ្វើការដោយមិនគិតពីប្រយោជន៍ ផ្ទាល់ខ្លួនសម្រាប់ប្រទេសរបស់យើង”។
ខណៈពេលដែលទទួល ស្គាល់ការលំបាក លោក Pezeshkian បានអំពាវនាវឱ្យមានសាមគ្គីភាពជាតិ ដោយជំរុញឱ្យប្រជាជន អ៊ីរ៉ង់ ដាក់ភាពខុសគ្នាមួយឡែក និងរក្សាសាមគ្គីភាព៕
ប្រែសម្រួល ឈូក បូរ៉ា
