ព័ត៌មានជាតិ

ខេត្តតាកែវ នឹងមានក្រុមហ៊ុនកែច្នៃដបផ្លាស្ទិច ដែលប្រើប្រាស់រួច នាំចេញ ទៅកាន់ អឺរ៉ុប សហរដ្ឋអាមេរិកខាងជើង និងប្រទេសចិន

តាកែវ៖ លោក វុី សំសំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍ការអញ្ជើញ មកដល់របស់ក្រុមហ៊ុន MERIDIA RECYCLE ( CAMBODIA ) CO.,LTD ដែលមានចំណាប់អារម្មណ៍ លើការវិនិយោគ នៃការប្រមូលដបផ្លាស្ទិច ដែលប្រើប្រាស់រួចកែច្នៃជាវត្ថុធាតុដើម វេចខ្ចប់សម្រាប់ធ្វើការនាំចេញ ទៅកាន់ អឺរ៉ុប សហរដ្ឋអាមេរិកខាងជើង និងប្រទេសចិន ) ។

លោក វុី សំណាង បានសរសេរ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា តាមរយៈក្រុមហ៊ុននេះ សំណល់ជាដបផ្លាស្ទិច ដែលបានប្រើប្រាស់រួច នឹងលែងមានសេសសល់នៅ តាមទីសាធារណៈនានាពាសវាលពាសកាលទៀត ។

លោក វុី សំណាង ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ៕

To Top