event

អបអរសាទរ! ធនាគារ APD ចាប់ដៃគូសហការ ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក «Bank of New York»

ភ្នំពេញ៖ សូមអបអរសាទរ ដល់ធនាគារ APD ចំពោះភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការថ្មី ជាមួយធនាគារលំដាប់ថ្នាក់ពិភពលោក Bank of New York។

ធនាគារលំដាប់ថ្នាក់ពិភពលោកមួយនេះ បានសម្រេចអនុម័ត លើភាពជាដៃគូជាមួយធនាគារ APD ដោយផ្អែកលើភាពជោគជ័យ របស់ធនាគារ APD ផ្ទាល់ ឧត្តមភាព នៃភាពរកស៊ីសុច្ចរិតត្រឹមត្រូវ របស់ភាគហ៊ុននិក និងសម្ព័ន្ធអាជីវកម្មរបស់ខ្លួន​។

យុទ្ធនាការដាក់ប្រាក់បញ្ញើ ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារ APD និងធនាគារលំដាប់ថ្នាក់ពិភពលោកមួយនេះ មានសុពលភាពចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ជាមួយការផ្តល់ជូនអត្រាការប្រាក់ពិសេស ៦.៥០%ក្នុងមួយឆ្នាំ។

សូមជម្រាបថា ធនាគារ Bank of New York ដែលហៅកាត់ថា BNY គឺជាធនាគារអន្តរជាតិលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយ នៅសហរដ្ឋអាមេរិក៕

To Top