ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកដល់មាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៥-២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចការងារ នៅប្រទេសស្វីស និងប្រទេសបែលហ្ស៊ិក។

សូមរំលឹកថា កិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាស្ថាបនិក ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា ៕

To Top