ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ Johns Hopkins ៖ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់លើស ១,៧លាននាក់

ញ៉ូវយ៉ក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃព្រហស្បតិ៍ មានរហូតដល់ជាង១,៧លាននាក់ គឺបានកើនឡើងដល់១,៧០០.៣៥០នាក់ គិតត្រឹមម៉ោង៩និង៣២នាទីព្រឹក ត្រូវនឹងម៉ោង១៣និង៣២នាទីម៉ោងសកល ។

ទន្ទឹមនឹងនេះដែរ សរុបអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើងលើស១០០.០០០នាក់ គិតត្រឹមថ្ងៃពុធ គឺបានកើនឡើង ដល់១០០.៤៦៧នាក់ ។
ទិន្នន័យដែលបានបង្ហាញឡើង ដោយសាកលវិទ្យាល័យខាងលើ បានឲ្យដឹងថា ក្រុងញ៉ូវយ៉ក នៅតែរងគ្រោះធ្ងន់ធ្ងរ ជាងគេដដែល ដោយមានអ្នកឆ្លងជំងឺចំនួន៣៦៤.៩៦៥នាក់ និងមានអ្នកស្លាប់ចំនួន២៩.៤៨៤នាក់ ។ រដ្ឋផ្សេងៗទៀត មានអ្នកឆ្លងជំងឺជាង១០០.០០០នាក់់ ក្នុងនោះរួមមាន រដ្ឋ New Jersey រដ្ឋ Illinois និងរដ្ឋកាលីហ្វ័រនីញ៉ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top