បទសម្ភាសន៍រវាង DAP News និង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ កម្ពុជា-កូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការ បង្ក្រាបឆបោកអនឡាញ ជំរុញការវិនិយោគ សាងសង់ស្ពានមិត្តភាពនិងការពារពលករ
ភ្នំពេញ៖ ក្នុងបទសម្ភាសន៍ជាមួយ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល (DAP News) លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលក្រុមការងាររួមកម្ពុជា-កូរ៉េបានឃាត់ខ្លួនជនល្មើសជាង ១៤០នាក់ ក្នុងរយៈពេលត្រឹម ២ខែប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហការសកម្ម និងបានវាយតម្លៃខ្ពស់ ចំពោះការចុះបង្ក្រាបយ៉ាងម៉ឺងម៉ាត់ របស់កម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២៦មក។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងាររួមនេះបានក្លាយជា«ករណីគំរូ»សម្រាប់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់ ហើយកូរ៉េនឹងបន្តគាំទ្រ តាមរយៈគម្រោងពង្រឹងសមត្ថភាព មន្ត្រីនគរបាលកម្ពុជា ឆ្នាំ២០២៦-២០៣០ ថវិកា ១៣.៥ លានដុល្លារ រួមទាំងការបណ្តុះបណ្តាល និងផ្តល់ឧបករណ៍វិទ្យាសាស្ត្រកោសល្យវិច្ច័យឌីជីថល។

លោកក៏បានគូសបញ្ជាក់ ពីសក្តានុពលវិនិយោគរបស់កូរ៉េ នៅកម្ពុជា ដែលជាប្រទេសវិនិយោគធំលំដាប់ទី២ ដោយផ្តោតពីវាយនភណ្ឌទៅវិស័យហិរញ្ញវត្ថុ និងរំពឹងពង្រីកទៅវិស័យថ្មីដូចជារថយន្ត ឌីជីថល និងថាមពលបៃតង ក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ស្ថានទូតកូរ៉េ នឹងបន្តជំរុញតាមរយៈការពិគ្រោះយោបល់ Public-Private Sector Dialogue (PPSD) ជាមួយ CDC។
សម្រាប់គម្រោង ស្ពានមិត្តភាពកម្ពុជា-កូរ៉េ លោកបានធ្វើបច្ចុប្បន្នភាពថា ធនាគារ Eximbank កំពុងដំណើរការនីតិវិធី ហើយរំពឹងបើកការដ្ឋានឆាប់ៗ ដែលស្ពាននេះនឹងតភ្ជាប់រាជធានីភ្នំពេញ-ខេត្តកណ្តាល កាត់បន្ថយពេលវេលាធ្វើដំណើរ និងជំរុញកំណើនសេដ្ឋកិច្ច តុល្យភាពតំបន់ជុំវិញទន្លេសាបនិងមេគង្គ។

ចំពោះពលករ លោកបានបញ្ជាក់ថា មានពលករកម្ពុជាជាង៦ម៉ឺននាក់ នៅកូរ៉េក្រោមប្រព័ន្ធ EPS ដែលប្រាក់បញ្ញើត្រឡប់មកកម្ពុជា រួមចំណែកសេដ្ឋកិច្ចយ៉ាងសំខាន់ ហើយកូរ៉េកំពុងពង្រឹងការការពារសិទ្ធិ ផ្តល់ការប្រឹក្សា និងបណ្តុះបណ្តាល តាមមជ្ឈមណ្ឌលគាំទ្រ។ សម្រាប់ពលករត្រឡប់មកវិញ កូរ៉េរៀបចំ K-Return Worker Job Fair និងគាំទ្រក្រុមហ៊ុនកូរ៉េ ជ្រើសរើសបុគ្គលិកខ្មែរមានជំនាញ។

ខាងក្រោមនេះ ជាខ្លឹមសារសម្ភាសន៍ទាំងស្រុង៖
1. Online Scams

- Question 1: Your Excellency, could you share the progress of cooperation between Cambodia and South Korea in combating online scams, especially following your courtesy meetings with Samdech Techo Hun Sen and Deputy Prime Minister and Foreign Minister Prak Sokhonn in January-February 2026?
- Question 2: How do you view the Cambodian government’s efforts in cracking down on cross-border criminal networks and repatriating South Korean nationals involved (e.g., the repatriation of over 70 individuals in January 2026)?
- Question 3: Does South Korea plan to provide additional technical support, training, or capacity-building to Cambodia to fight online crimes—such as forming joint task forces or sharing intelligence?
☞ កូរ៉េ និងកម្ពុជា បានរួមសហការ យ៉ាង ជិតស្និទ្ធជាមួយគ្នា ដើម្បីឆ្លើយតបទៅនឹងការឆបោកតាមអនឡាញដោយ ផ្តោត លើ«ក្រុមការងាររួមកម្ពុជា-កូរ៉េ» ជាស្នូល កូរ៉េសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា សម្រាប់ ការផ្តល់នូវកិច្ចសហការ យ៉ាង សកម្ម។
•យើងមានក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នា រវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំង ពីរកាលពី ខែតុលា ឆ្នាំមុន ហើយក្នុងរយៈពេលត្រឹមតែ ២ខែ ប៉ុណ្ណោះ ក្រុមការងារចម្រុះយើងបានចុះបង្ក្រាប និងឃាត់ ខ្លួន ជនល្មើសករណីឆបោក តាមអនឡាញ បាន រហូត ដល់ ជាង ១៤០នាក់។
•ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានកោតសរសើរដោយផ្ទាល់ និងបានធ្វើការលើកទឹកចិត្ត ដល់ការ អនុវត្ត ការងារ របស់ក្រុមការងាររួមកម្ពុជាកូរ៉េ ដែលជា ក្រុម ការងារ រួមពិសេស ដោយមានមន្ត្រីនគរបាលកូរ៉េ និង កម្ពុជា បំពេញកិច្ចការងាររួមជាមួយគ្នា ហើយក៏បានធ្វើការវាយតម្លៃថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែល ត្រូវ បានបង្កើត និងដាក់ឱ្យដំណើរការ តាមរយៈការឯកភាពគ្នារវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ពីរនេះ បានអនុវត្តការងារសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលខ្លី និងបានក្លាយជាករណី គំរូ សម្រាប់ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់។ - ដោយផ្តោត សំខាន់ លើ ក្រុមការងារ រួមកម្ពុជា-កូរ៉េជាស្នូល ខ្ញុំសង្ឃឹមថាយើង នឹងបន្តរួម សហការគ្នា ឱ្យ កាន់តែ ជិតស្និទ្ធ ដើម្បី ជម្រុញ ឱ្យកូរ៉េ និងកម្ពុជាអាចឈានមុខគេ ក្នុងការដឹកនាំការប្រយុទ្ធប្រឆាំង នឹង ឧក្រិដ្ឋកម្មឆ្លងដែននៅ ក្នុង តំបន់។
•នៅថ្ងៃទី ២៩ ខែមករា ក្នុងឱកាសដែលខ្ញុំបានចូលជួបសម្តែងការគួរសមជាមួយ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេលនោះសម្តេចតេជោ បានបញ្ជាក់ពីឆន្ទៈដ៏ មុតមាំក្នុង ការប្រយុទ្ធ ប្រឆាំង នឹង ការឆបោក តាមអនឡាញ ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹង បន្ថែម នូវកិច្ចខិតខំ ប្រឹងប្រែង ក្នុង ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ ចាប់តាំងពីដើមឆ្នាំ មក របស់ រដ្ឋាភិបាលកម្ពុជា តាមរយៈ សកម្មភាពចុះបង្ក្រាបយ៉ាងសកម្មជាដើម។
•ទន្ទឹមនឹងនេះ តាមរយៈ « គម្រោង ពង្រឹងសមត្ថភាពមន្រ្តី នគរបាល កម្ពុជាលើ ជំនាញវិភាគកន្លែងកើតហេតុ និង វិទ្យាសាស្រ្តកោសល្យវិច្ច័យ(ឆ្នាំអនុវត្តគម្រោង២០២៦-២០៣០, ថវិកាគម្រាង ១៣.៥ លានដុល្លារ អាមេរិក )» ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំនេះ យើងមានគម្រោងគាំទ្រដល់ការពង្រឹងសមត្ថភាពធ្វើ ការស៊ើប អង្កេតតាមបែបវិទ្យាសាស្រ្ត និងកោសល្យវិច្ច័យឌីជីថលរបស់នគរបាលកម្ពុជា ព្រមទាំងពង្រីក ឱកាស ចូលរួមរបស់កម្ពុជាក្នុងគម្រោងបញ្ជូនអ្នកជំនាញមកបណ្តុះបណ្តាលនៅកម្ពុជា និងគម្រោង អញ្ជើញ សិក្ខាកាម ទៅទទួលការបណ្តុះបណ្តាលនៅកូរ៉េ ជាដើម។ - ជាមួយគ្នានេះ យើងមានគម្រោងពង្រីកគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)បន្តិចម្តងៗ ទៅក្នុង វិស័យ សន្តិសុខ ដោយ ផ្តល់ ជូន នូវឧបករណ៍ និងកម្មវិធីប្រើប្រាស់នានា ដើម្បីអនុញ្ញាតឱ្យសិក្ខាកាម ដែល ទទួលបាន ជំនាញ ពីកូរ៉េអាច យកចំណេះដឹងរបស់ពួកគេទៅប្រើប្រាស់ជាក់ស្តែងបាន។
- Investment

- Question 1: How do you assess the potential for South Korean investment in Cambodia, particularly in manufacturing, technology, and renewable energy, following investments exceeding $10 billion as of 2025?
- Question 2: Are there any new investment projects or initiatives you are promoting, such as the planned Investment Roadshow to the Republic of Korea in the second quarter of 2026?
- Question 3: Does the South Korean government have policies to encourage large Korean companies (e.g., Samsung, Hyundai) to expand investments in Cambodia?
☞ កម្ពុជាសម្បូរធនធានមនុស្ស និងជាទីផ្សារ ដែល មាន សក្តានុពល ដែលកត្តាទាំងនេះធ្វើឱ្យកម្ពុជា ក្លាយជា គោលដៅ ពាណិជ្ជកម្ម និងវិនិយោគដ៏ទាក់ទាញ។ ស្ថានទូត កូរ៉េ មានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសយើងទាំងពីរតាមរយៈ «ការ ពិគ្រោះយោបល់ទៀងទាត់ស្តីពីកិច្ច សហប្រតិបត្តិការ វិនិយោគ រវាងកូរ៉េ-កម្ពុជា(Public-Private Sector Dialogue(PPSD))» ជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) ដែល ត្រូវ បាន ធ្វើឡើងពីរដងរួចមកហើយរហូតមកដល់បច្ចុប្បន្ន។
•កូរ៉េ គឺជាប្រទេសវិនិយោគធំលំដាប់ទី២នៅកម្ពុជា ដើមឡើយការវិនិយោគរបស់កូរ៉េភាគ ច្រើន ស្ថិត នៅក្នុង សហគ្រាស ផលិត ដោយផ្តោតលើឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ហើយ ក្រោយ វិបត្តិកូវីដ១៩ កូរ៉េបានវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ អាស្រ័យដោយមានការជំរុញ ពី ការអភិវឌ្ឍ ឧស្សាហកម្ម ហិរញ្ញវត្ថុ ដែលមាន មូលដ្ឋាន លើប្រាក់ដុល្លារនៅក្នុងប្រទេសកម្ពុជា។
•ដោយផ្អែកលើកិច្ចសហប្រតិបត្តិការវិនិយោគដ៏រឹងមាំកន្លងមករវាងប្រទេសយើងទាំងពីរ ខ្ញុំសង្ឃឹមថាយើង នឹង ពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ ទៅ វិញទៅមក តាមរយៈការធ្វើពិពិធកម្ម វិស័យវិនិយោគ ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងកែលម្អ បរិយាកាស វិនិយោគ ប្រកបដោយគុណភាព។
•កម្ពុជា ជាប្រទេសមួយដែលមានសក្តានុពលខ្លាំង ដោយជាប្រទេសប្រជាជនវ័យក្មេង និង ស្វាហាប់បំផុត មួយនៅតំបន់ អាស៊ីអាគ្នេយ៍ ហើយក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ខ្ញុំជឿជាក់ ថា រចនាសម្ព័ន្ធ ឧស្សាហកម្ម ដែល ប្រើប្រាស់ កម្លាំង ពលកម្ម ច្រើនដែលមានស្រាប់នេះ មានសក្តានុពលខ្ពស់ ក្នុង ការវិវត្តទៅ ជា វិស័យថ្មីដែលមានតម្លៃបន្ថែមខ្ពស់ ដូចជារថយន្ត ការផ្លាស់ប្តូរឌីជីថលនិងថាមពលបៃតង ជាដើម។
-លើសពីនេះ ការវិនិយោគជាបន្តបន្ទាប់លើវិស័យសំខាន់ៗ ដូចជាការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដឹក ជញ្ជូន ការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកប ដោយ វិជ្ជាជីវៈ គឺជាកត្តាចាំបាច់សម្រាប់ប្រតិបត្តិការគម្រោងរយៈពេលវែងនៅកម្ពុជា។
-ជាពិសេស ខ្ញុំជឿជាក់ថា ការបង្កើត កម្លាំង ពលកម្ម ជំនាញ នឹងក្លាយគន្លឹះសំខាន់បំផុត ក្នុងការរួម បញ្ចូល គ្នារវាងជំនាញបច្ចេកវិទ្យារបស់កូរ៉េ និង សក្តានុពល របស់កម្ពុជា។
•ស្ថានទូតយើង ក៏នឹងបន្តដើរតួនាទីជាវេទិកាសំខាន់ សម្រាប់ ជំរុញ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង វិនិយោគរវាងកូរ៉េ និងកម្ពុជាផងដែរ។
- Bridge Construction
(Referring to the Cambodia-Korea Friendship Bridge / cable-stayed bridge across the Mekong or Tonle Sap area in Phnom Penh, funded by Korean ODA; design/supervision contract signed in 2024, construction targeted for 2025 onward.)

- Question 1: Could you provide an update on the progress of the Cambodia-Korea Friendship Bridge project—one of South Korea’s key official development assistance initiatives—and when construction is expected to begin?
- Question 2: How will this bridge contribute to economic development, transportation, and connectivity in Phnom Penh and surrounding areas?
☞ បច្ចុប្បន្ន ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ដែលជាភ្នាក់ងារអនុវត្តគម្រោង កំពុង ដំណើរការ នីតិវិធីគម្រោងនេះ។ ទោះបីជាពិបាកក្នុងការប៉ាន់ស្មានអំពីកាលបរិច្ឆេទចាប់ផ្តើមសាង សង់ជាក់លាក់ ក៏ដោយ ក៏យើង រំពឹង ថា ពិធីបើកការដ្ឋាននឹងត្រូវបានរៀបចំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីនីតិវិធី ពាក់ព័ន្ធ ទាំងអស់ ត្រូវ បាន បញ្ចប់។
•ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវ បាន រំពឹង ថា នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ព្រមទាំងបង្កើនភាព ងាយ ស្រួល ក្នុង ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ តាមរយៈការតភ្ជាប់ដោយផ្ទាល់ពីចំណុច កណ្តាល នៃ រាជធានី ភ្នំពេញជាមួយខេត្តកណ្តាល ។
○ លើសពីនេះ យើងរំពឹងថា តាមរយៈការធ្វើសមាហរណកម្មតំបន់ដែលធ្លាប់ត្រូវបានបែងចែក ដោយ ទន្លេ សាប (Tonle Sap River) និងទន្លេមេគង្គ(Mekong River) ឱ្យក្លាយជាតំបន់រស់នៅ និងតំបន់ សេដ្ឋកិច្ច តែ មួយ នេះ នឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មមានភាពប្រសើរឡើង ព្រមទាំងជំរុញ ការអភិវឌ្ឍ តំបន់ ជុំវិញ ដែលនឹងរួមចំណែកដល់កំណើនប្រកបដោយតុល្យភាព និងការលើកកម្ពស់ សេដ្ឋកិច្ច តំបន់ ទីប្រជុំជន ភ្នំពេញ ក្នុងរយៈពេលវែង។
- Migrant Workers

- Question 1: How do you view the situation of Cambodian migrant workers in South Korea and the ongoing labor cooperation between our two countries?
- Question 2: Are there measures in place to protect or improve working conditions for Cambodian workers in Korea, or for workers employed by Korean companies in Cambodia?
- Question 3: Do you have plans to strengthen skills training, rights protection, or support programs for migrant workers?
☞ គិតត្រឹមឆ្នាំ២០២៥ មានពលករកម្ពុជាចំនួនជាង ៦ម៉ឺននាក់ កំពុងបម្រើការងារនៅ សាធារណរដ្ឋកូរ៉េ ក្រោម ប្រព័ន្ធអនុញ្ញាត មុខរបរកូរ៉េ(EPS)។
○ ប្រាក់ បញ្ញើ ដែល ពួកគេ ផ្ញើត្រឡប់មកកម្ពុជា កំពុងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា ហើយពួកគេ ក៏ជា កម្លាំង ពលកម្ម ដ៏ មានតម្លៃសម្រាប់វិស័យឧស្សាហកម្មកូរ៉េផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការ លើ វិស័យ ការងារ នេះ បានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។
○ ឯកឧត្តមប្រធានាធិបតី លី ជេម្យុង យកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការ ការពារសិទ្ធិ របស់ពលករបរទេស នៅ ក្នុង ប្រទេសកូរ៉េ ហើយរដ្ឋាភិបាលកូរ៉េនឹងបន្តខិតខំប្រឹងប្រែង ដើម្បី ការពារ សិទ្ធិជូនពលករបរទេស រួមទាំង ពលករ កម្ពុជាផងដែរ។ - កូរ៉េកំពុងពង្រឹងប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)ជាបន្តបន្ទាប់ ដើម្បីធានាសិទ្ធិផ្នែកច្បាប់ ជា មូលដ្ឋាន ព្រម ទាំង ផ្តល់ការប្រឹក្សា និងការគាំទ្រផ្នែកច្បាប់តាមរយៈមជ្ឈមណ្ឌលគាំទ្រពលករបរទេស ដែលបាន បង្កើត ឡើងនៅទូទាំងប្រទេសកូរ៉េ។
○ ក្រុមហ៊ុនកូរ៉េដែលកំពុង ប្រតិបត្តិការ នៅ កម្ពុជា ក៏កំពុងខិតខំប្រឹងប្រែងបង្កើតវប្បធម៌ សាជីវកម្មដែលគោរព អនុវត្ត ច្បាប់ការងារកម្ពុជាយ៉ាងខ្ជាប់ខ្ជួន និង រួមគ្នាបង្កើតនូវផលប្រយោជន៍រួម។ ទន្ទឹមនឹងនេះ ស្ថានទូត បាន រៀបចំ កិច្ចប្រជុំជាប្រចាំ ដើម្បីលើក ទឹកចិត្ត ឱ្យមានការសហការគ្នារវាងកម្មករ និងនិយោជក សំដៅ កែលម្អ បរិយាកាសការងារ។
○ លើសពីនេះ តាមរយៈកិច្ចសហប្រតិបត្តិការវិស័យការងាររវាងប្រទេសយើងទាំងពីរ យើង មាន គោលបំណង បង្កើតរចនាសម្ព័ន្ធវដ្តប្រកបដោយប្រយោជន៍រួម ដែលនឹងអនុញ្ញាតឱ្យយុវជន កម្ពុជា អភិវឌ្ឍ ខ្លួន ទៅជា កម្លាំង ពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម ដោយពឹងផ្អែក លើ បទពិសោធន៍របស់ពួកគេ នៅ ប្រទេសកូរ៉េ ហើយ ពួក គេអាចប្រើប្រាស់បទពិសោធន៍ទាំងនេះ ដើម្បីចូលរួមចំណែកដល់ ការអភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា។ - បច្ចុប្បន្ននេះ តាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍ ធនធាន មនុស្ស នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កូរ៉េ កំពុង ផ្តល់ការបណ្តុះបណ្តាលការងារ និងរៀបចំ ពិព័រណ៍ ការងារ (K-Return Worker Job Fair) ព្រមទាំង ផ្តល់សេវាកម្មស្វែងរកការងារសម្រាប់ ពលករដែលត្រឡប់មកកម្ពុជាវិញ ហើយកូរ៉េក៏ កំពុងផ្តល់ការគាំទ្រឱ្យក្រុមហ៊ុនកូរ៉េជ្រើសរើស បុគ្គលិកខ្មែរ ដែលមានសមត្ថភាពដើម្បីបម្រើការងារ៕
ដោយ៖ សយ រិទ្ធី
