ព័ត៌មានអន្តរជាតិ

លោក Rubio បង្ហាញលក្ខខណ្ឌមួយចំនួន របស់អាមេរិក សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាសកល

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បាននិយាយថារាល់កិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលអនាគត ត្រូវតែរួមបញ្ចូលប្រទេសចិន ជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។ លោក​បាន​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ដាក់​សម្ពាធ​សម្រាប់​ការ​ចរចា​ត្រីភាគី​ជាមួយ​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូផងដែរ។

សន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរ ចុងក្រោយដែលនៅសេសសល់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ បានផុតកំណត់នៅ ដើមខែនេះទៅហើយ។

លោកRubio បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា ៖យើងគិតថានៅទីបំផុត នៅក្នុងសតវត្សទី២១នេះ ដើម្បីឱ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ ពិតប្រាកដមួយវាត្រូវតែមានការចូលរួមពីប្រទេសចិន។
លោកប្រធានាធិបតីអាមេរិកកន្លង មកតែងតែបានបញ្ជាក់ជំនឿយ៉ាងមុតមាំថា ដើម្បីឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ណាមួយនៅក្នុងសតវត្សទី២១មានភាពស្របច្បាប់ វាត្រូវតែមានការចូលរួមពីប្រទេសទាំងបីនេះ។

លោកRubio បាន​ទទួល​ស្គាល់​ថា ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ប៉េកាំង​គឺ​តូច​ជាង​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី និង​អាមេរិក​ឆ្ងាយ​ណាស់ ប៉ុន្តែ​បាន​ច្រាន​ចោល​នេះ​ថា ​មិន​ពាក់ព័ន្ធទៅនឹងភាពចាំបាច់នោះទេ ។ លោក​បាន​អះអាង​ថា ចិន ​ពិតជា​មាន​សមត្ថភាព​តាម​ទាន់ ហើយ​កំពុង​ធ្វើ​ដំណើរ​យ៉ាង​ល្អ​។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សន្ធិសញ្ញា New START បានផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ។ទីក្រុងមូស្គូ បានស្នើឱ្យរក្សាកាតព្វកិច្ចនៅលើក្បាលគ្រាប់សម្រាប់រយៈពេលមួយឆ្នាំទៀត ប្រសិនបើទីក្រុង វ៉ាស៊ីនតោន ឆ្លើយតប ប៉ុន្តែគំនិតផ្តួចផ្តើមនេះ មិនបានឆ្លើយតបនៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top