ព័ត៌មានអន្តរជាតិ

ប្រធាន FIFA មានទំនុកចិត្តយ៉ាងខ្លាំង ព្រឹត្តិការណ៍ World Cup នៅម៉ិកស៊ិក ទោះបីជាមានអំពើហិង្សាក៏ដោយ

កូឡុំប៊ី៖លោក Gianni Infantino ប្រធាន FIFA បានប្រាប់ AFP កាលពីថ្ងៃអង្គារថា លោកមានទំនុកចិត្តយ៉ាងខ្លាំង អំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ World Cup របស់ម៉ិកស៊ិក ក្នុងមតិយោបល់ដំបូងរបស់លោក លើអំពើហិង្សាដែលបង្កឡើងដោយការសម្លាប់មេដឹកនាំក្រុមជួញដូរគ្រឿងញៀនម្នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Infantino បាននិយាយក្នុងទីក្រុង Barranquilla ប្រទេសកូឡុំប៊ីថា មានទំនុកចិត្តយ៉ាងខ្លាំង អ្វីៗគឺល្អ។ វានឹងអស្ចារ្យណាស់ ២ ថ្ងៃបន្ទាប់ពីសមាជិកក្រុមជួញដូរគ្រឿងញៀនបានបង្កភាពចលាចល រួមទាំងនៅទីក្រុងម្ចាស់ផ្ទះ Guadalajara ជុំវិញការសម្លាប់មេដឹកនាំរបស់ពួកគេ Nemesio “El Mencho” Oseguera ដោយកងទ័ព។

ម៉ិកស៊ិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំង ៣ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា រួមជាមួយសហរដ្ឋអាមេរិក និងកាណាដា។ ប្រទេសទាំងមូល ប៉ុន្តែជាពិសេស Guadalajara ត្រូវបានរង្គោះរង្គើ ដោយអំពើហិង្សាបានកើតឡើង បន្ទាប់ពីការសម្លាប់មេដឹក នាំក្រុមជួញដូរគ្រឿងញៀនជំនាន់ថ្មី Jalisco (CJNG) ដ៏មានឥទ្ធិពល។

យ៉ាងហោចណាស់មានមនុស្ស ៧៤ នាក់ត្រូវបានសម្លាប់ក្នុងអំឡុង ពេលប្រតិបត្តិការចាប់ខ្លួន គាត់នៅកសិដ្ឋានមួយក្បែរទីក្រុង Guadalajara និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងសន្តិសុខ និងសមាជិកក្រុមជួញដូរគ្រឿងញៀន ដែលសង្ស័យ។

យោងតាមរដ្ឋាភិបាលបាននិយយាថា មានតែម្នាក់គត់ ជាជនស៊ីវិល ប៉ុន្តែអ្នកស្រុក និងអ្នកទេសចរដូចគ្នាត្រូវ បានទុកចោលឲ្យរត់គេចខ្លួន ខណៈដែលខ្មាន់កាំភ្លើង ក្រុមជួញដូរគ្រឿងញៀន បានបិទផ្លូវនៅក្នុងរដ្ឋចំនួន ២០ ក្នុងចំណោម ៣២ របស់ប្រទេសម៉ិកស៊ិក និងដុតបំផ្លាញយានយន្ត និងអាជីវកម្មនានា៕

To Top