ព័ត៌មានអន្តរជាតិ

លោក Zelensky ជឿជាក់ថា ជំនួបត្រីភាគី នឹងត្រូវធ្វើឡើងម្តងទៀត នៅដើមខែមិនា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់អំពីបញ្ហាប្រទេសអ៊ុយក្រែន នឹងអាចប្រព្រឹត្តទៅ នៅដើមខែមីនា ក្នុងទីក្រុង Abu Dhabi។

ការអះអាងអំពីពេលវេលាកំណត់ថ្មីនេះ ត្រូវបានធ្វើឡើងដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរវាងក្រុមចរចារបស់អ៊ុយក្រែន និងបេសកជនរបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Zelensky បាននិយាយថា មានការត្រៀមខ្លួនកាន់តែខ្លាំងឡើង សម្រាប់កិច្ចប្រជុំត្រីភាគីមួយផ្សេងទៀត ហើយថាការត្រៀមរៀបចំកំពុងដំណើរការ សម្រាប់ទម្រង់កម្រិតមេដឹកនាំ ដែលអាចធ្វើទៅបាន។

ឥឡូវនេះមានការត្រៀមខ្លួនកាន់តែច្រើន សម្រាប់ទម្រង់ត្រីភាគីបន្ទាប់។ ភាគច្រើនទំនងជាកិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងនៅ Emirates ជាពិសេសនៅ Abu Dhabi ។ យើងរំពឹងថាទម្រង់នឹងប្រព្រឹត្ត ទៅនៅដើមខែមីនា ។ នេះបើយោងតាមការអ្វីដែលលោកZelensky បាននិយាយបញ្ជាក់។

អ្វីចជាចុងក្រោយលោក​បាន​បន្ថែម​ថា អ៊ុយក្រែន និង​ដៃគូ​របស់​ខ្លួន​ជឿជាក់​ថា​ ជម្លោះ​គួរ​តែ​ត្រូវ​បាន​បញ្ចប់៕

ប្រែសម្រួល៖ស៊ុនលី

To Top