ព័ត៌មានអន្តរជាតិ

ប្រទេសចិន​ មានឆន្ទៈ ក្នុងការធ្វើការជាមួយអាមេរិក ដើម្បីការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកប ដោយសុខភាពល្អ និងស្ថិរភាព

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឧ្យដឹងថា ប្រទេសចិន​ មានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយសុខភាពល្អ ស្ថិរភាព និងចីរភាព។

ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យលោក He Yongqian នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកលើកទី៦​ នាពេលខាងមុខ។

អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ភាគីទាំងពីរបានរក្សាការទំនាក់ទំនង គ្រប់កម្រិត តាមរយៈយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក។

ប្រទេសចិន​ មានឆន្ទៈក្នុងការសម្របសម្រួល ជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីរក្សាការឯកភាពគ្នា​ ដែលប្រមុខរដ្ឋទាំងពីរបានឈាន ដល់ទាំងនៅក្នុងកិច្ចប្រជុំ ឆ្នាំ២០២៥ របស់ពួកគេនៅទីក្រុងប៊ូសាន និងក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទថ្មីៗនេះនៅថ្ងៃទី៤​ ខែកុម្ភៈ។

លោកបន្ដថា អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន​ ត្រៀមខ្លួនជាស្រេច​ ដើម្បីធ្វើការជាមួយភាគីសហរដ្ឋអាមេរិក​ តាមរយៈការពិគ្រោះយោបល់ស្មើភាពគ្នា ដើម្បីគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរក្សាការអភិវឌ្ឍដែលមានសុខភាពល្អ ស្ថិរភាព និងប្រកបដោយចីរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រទេសទាំងពីរ និងពិភពលោក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top