បទវិភាគ៖ កិច្ចសហប្រតិបត្តិការជាក់ស្តែង បំពេញបន្ថែមកម្លាំងចលករសម្រាប់ទំនាក់ទំនងចិន-អាល្លឺម៉ង់ “សូមជូនពរយើងរីកចម្រើនឈានមុខនិងមានស្មារតីរស់រវើកនៅឆ្នាំមមី”
សូមជូនពរឆ្នាំនេះក្លាយជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងអាល្លឺម៉ង់និងចិន” ។” កាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដែលកត់ត្រាការជូនពរដែលលោកបានសរសេរនៅពេលទស្សនាវាំងចាស់នៅថ្ងៃដដែល។ ក្នុងនាមជាសមាជិកថ្មីបំផុតនៃលំហូបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកនយោបាយសំខាន់ៗរបស់អឺរ៉ុបនៅពេលថ្មីៗកន្លងទៅនេះ លោក Friedrich Merz ទទួលបាននូវសមិទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់។ សហគ្រាសអាល្លឺម៉ង់ដែលអមដំណើរទស្សនកិច្ចរបស់លោក Friedrich Merz នៅប្រទេសចិនបាននាំគ្នាបង្ហាញថា ទីផ្សារចិនជាគន្លឹះសម្រាប់ការទទួលចំណេញនិងច្នៃប្រឌិតថ្មីរបស់ពួកគេ រីករាយពង្រីកការវិនិយោគថែមមួយកម្រិតទៀតចំពោះប្រទេសចិន ដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
ដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ជាលើកដំបូងដែលលោក Friedrich Merzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីលោកឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីមក ហើយលោកក៏ជាថ្នាក់ដឹកនាំបរទេសរូបទីមួយដែលភាគីចិនទទួលក្នុងឆ្នាំថ្មីឆ្នាំមមីផងដែរ ។
ក្នុងអំឡុងពេលទស្សនកិច្ច លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបសន្ទនាជាមួយលោក ដោយគូសបញ្ជាក់ថា ចិននិងអាល្លឺម៉ង់គួរតែធ្វើជា “ដៃគូអាចជឿទុកចិត្តបានដែលគាំទ្រគ្នាទៅវិញទៅមក” “ដៃគូនវានុវត្តន៍ដែលបើកទូលាយនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”និងជា “ដៃគូវប្បធម៌មនុស្សជាតិដែលយល់ដឹងគ្នានិងមានភាពស្និទ្ធស្នាលគ្នា” ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការចាប់ដំណើរការស្ថានភាពថ្មីនៅដើមឆ្នាំថ្មីចិននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល្លឺម៉ង់ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងបំផុតចាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងស្រុកអាល្លឺម៉ង់បានលេចចេញអ្វីដែលហៅថា “ការលុបចោលហានិភ័យក្នុងការប្រាស្រ័យទាក់ទងជាមួយប្រទេសចិន”ដែលបានប៉ះពាល់ដល់ការកសាងទំនុកចិត្តខាងនយោបាយរវាងភាគីទាំងពីរ។ នៅពេលមុនបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានថ្លែងទៅកាន់ប្រព័ន្ធសារព័ត៌មានថា ចិនបានក្លាយជាកម្លាំងសំខាន់នៅទូទាំងពិភពលោក។ ការដោះស្រាយបញ្ហាសកលមិនអាចគ្មានការចូលរួមពីប្រទេសចិនបានឡើយ ហើយ “ការផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិនគឺកំហុសខុសឆ្គង ដែលគ្រាន់តែនឹងបំផ្លាញដល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។ល។ការបង្ហាញឥរិយាបទទាំងនេះបានបង្ហាញឱ្យឃើញថា គោលនយោបាយរបស់ភាគីអាល្លឺម៉ង់ចំពោះប្រទេសចិនគឺមានភាពកាន់តែប្រកបដោយវិចារណញ្ញាណនិងជាក់ស្តែងនិយម។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអាល្លឺម៉ង់បានរក្សាតម្លៃលើសពី២សែនលានដុល្លារអាមេរិក បរិមាណវិនិយោគទ្វេភាគីគឺលើសពី៦ម៉ឺន៥ពាន់លានដុល្លារអាមេរិក ដែលសុទ្ធតែត្រូវជាចំនួនជិត១ភាគ៤នៃទំហំសរុបរវាងចិននិងសហភាពអឺរ៉ុប។ នៅឆ្នាំ២០២៥ អាល្លឺម៉ង់បានបន្តរក្សាឋានៈជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅអឺរ៉ុបហើយចិនក៏បានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលមួយឆ្នាំ ។
ក្រុមហ៊ុនរថយន្ត Volkswagen និងក្រុមហ៊ុន Mercedes-Benz បានវិនិយោគទុនជាង១ម៉ឺនលានយាន់ប្រាក់ចិនដោយឡែកពីគ្នា ដើម្បីពង្រីកទ្រង់ទ្រាយផលិតកម្មនៅប្រទេសចិននិងបង្កើនការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មី ។ លើកនេះ តំណាងមជ្ឈដ្ឋានសេដ្ឋកិច្ចអាល្លឺម៉ង់ចំនួន៣០រូបបានអមដំណើរលោក Friedrich Merz បំពេញទស្សនកិច្ចនៅប្រទេសចិន បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ភាគីអាល្លឺម៉ង់ដែលរំពឹងទុកធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ។
គួរឱ្យបញ្ជាក់ថា ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជាឧស្សាហកម្មកម្មន្តសាលជាដើម ការផ្តោតលើនវានុវត្តន៍ និងបច្ចេកវិទ្យាឈានមុខបានក្លាយជាចំណុចលេចធ្លោថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាល្លឺម៉ង់ ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោក Friedrich Merz បានទៅទស្សនាក្រុមហ៊ុន Yushu Science And Technology ដែលជាសហគ្រាសផលិតមនុស្សយន្តនៅក្រុង Hangzhou ដើម្បីទទួលអារម្មណ៍ពីភាពរស់រវើកអភិវឌ្ឍន៍នៃកម្លាំងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីរបស់ចិន ។
នៅដើមឆ្នាំថ្មីឆ្នាំមមី វត្ថុលើលោកកីយ៍មានការប្រែប្រួលថ្មី។ រំពឹងទុកភាគីអាល្លឺម៉ង់នឹងលុបបំបាត់កម្លាំងរំខាន អនុវត្តជាក់ស្តែងនូវគោលនយោបាយជាមួយប្រទេសចិនដែលប្រកបដោយវិចារណញ្ញាណនិងភាពជាក់ស្តែង រួមជាមួយភាគីចិន ដើម្បីបំពេញបន្ថែម”កម្លាំងសេះដ៏រឹងមាំ”ក្នុងទំនាក់ទំនងចិន-អាល្លឺម៉ង់ បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងចិន-អឺរ៉ុប ក៏ដូចជានាំមកនូវស្ថិរភាពកាន់តែច្រើនដល់ពិភពលោកផងដែរ ៕
