កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោក Zhao Leji លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋ
នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ កិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋលេខ៦៩។ លោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ ។
កិច្ចប្រជុំលើកនេះបានអនុម័តជាគោលការណ៍លើរបាយការណ៍ការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ កិច្ចប្រជុំនៃប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ស្នើ និងផ្តាំឱ្យលោកប្រធាន Zhao Leji តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើរបាយការណ៍ការងារជូនចំពោះមហាសន្និបាតលើកបួន នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ។
កិច្ចប្រជុំបានធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យលក្ខណសម្បតិ្តរបស់តំណាងនៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអំពីលក្ខណសម្បតិ្តរបស់តំណាងមួយចំនួន ។
កិច្ចប្រជុំបានធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើសេចកី្តព្រាងរបៀបវារៈនៃមហាសន្និបាតលើកបួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ សេចក្តីព្រាងបញ្ជីឈ្មោះគណៈអធិបតី និងអគ្គលេខាធិការ សម្រេចស្នើសុំកិច្ចប្រជុំត្រៀមនៃមហាសន្និបាតលើកបួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ពិនិត្យពិភាក្សា ធ្វើការបោះឆ្នោតសម្រេច និងអនុម័តលើបញ្ជីឈ្មោះបុគ្គលិកមានវត្តមានក្នុងមហាសន្និបាតលើកបួននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ជាដើម ៕
