ព័ត៌មានជាតិ

លោក ហាក់ ម៉ុងហួត អញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែង៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក!

កំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានស្តារប្រឡាយស្រោចស្រព១ខ្សែប្រវែង ២,៥០០ម៉ែត្រ និងផ្លូវលំប្រវែងប្រវែង ៥គីឡូម៉ែត្រ នៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីជាការជួយសម្រួលជាប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋ និងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។

ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តពោធិវង្សហត្ថី ដែលតែងតែចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល តបតាមការសំណូមពររបស់ប្រជាពលរដ្ឋ និងចូលរួមបំពេញបន្ថែមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ កំពុងតែគិតគូរយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ រួមមានមានហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់ ប្រឡាយទឹក ភ្លើងផងដែរ។

លោកក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំទ្រៀលទាំងអស់ ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃស្តារ ព្រមទាំងបរិច្ចាគនូវដីស្រែបន្តិចបន្តួចក្នុងការចូលរួម។ លោកបានបញ្ជាក់ថា ប្រឡាយ១ខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ សូមបងប្អូនថែរក្សាទាំងអស់គ្នា។

លោក ហាក់ ម៉ុងហួត ក៏បន្តទៀតថា ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលថ្មីៗនេះ សម្ដេចបានចូលរួមការទូត និងជួបពិភាក្សាជាមួយមេដឹកនាំធំៗនៅអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសនានា គោលបំណងពង្រឹងទំនាក់ទំនងការទូសេដ្ឋកិច្ច និងវិនិយោគ។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានសំណូមពរឱ្យបងប្អូនចូលរួមថែរក្សា និងសហការឱ្យល្អថែមទៀត នៅពេលគ្រឿងចក្រចុះស្តារប្រឡាយស្រោចស្រព និងសាងសង់ផ្លូវលំនេះផងដែរ៕

ដោយ៖ សំនៀង

To Top