សន្និសីទសារព័ត៌មាន «ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» នឹងប្រព្រឹត្តទៅឆាប់ៗនេះ!
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សន្និសីទសារព័ត៌មាន «ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» នឹងប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅអគារ Morgan Tower កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ, ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋាន គោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មានត្នោត (Tnaot) ព្រមទាំងតំណាងមកពីក្រសួងទេសចរណ៍
និងក្រសួងព័ត៌មាន។
«ទេសចរណ៍ធុរកិច្ចកម្ពុជា–ចិន» គឺជាកម្មវិធីទស្សនកិច្ចវិនិយោគ ដែលរៀបចំឡើងដោយសារព័ត៌មានត្នោត (Tnaot News) និងសហការរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី(CAMBODIA SECURITIES) ព្រមទាំងទទួលបានការគាំទ្រជាផ្លូវការពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុ។ កម្មវិធីនេះមានគោលបំណងជំរុញឱ្យអ្នកវិនិយោគ ថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗនៃប្រទេសទាំងកម្ពុជា ចិន និង អន្តរជាតិ រួមគ្នាពិភាក្សាអំពីឱកាសវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតឱកាសឈ្នះ-ឈ្នះបន្ថែមទៀតសម្រាប់សហគ្រាសនៃប្រទេសកម្ពុជា ចិន និង អន្តរជាតិ។
ព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ក្នុងក្រុងព្រះសីហនុ ដោយអ្នកចូលរួមនឹងទទួលបាន៖
ទសវត្សរ៍មាស៖ ការបកស្រាយគោលនយោបាយថ្មីនៃតំបន់ឆ្នេរ ដើម្បីចាប់យកឱកាស
កិច្ចសន្ទនាកម្រិតរដ្ឋមន្ត្រី៖ ការពិភាក្សាទទួលបានការយល់ដឹងស៊ីជម្រៅពីគោលនយោបាយផ្ទាល់
ប្រតិបត្តិការដោយរលូន៖ មគ្គុទ្ទេសក៍អនុវត្តជាក់ស្តែងគ្រប់ជំហាន និង ការជៀសវាងហានិភ័យ
ទំនាក់ទំនងផ្ទាល់រវាងរដ្ឋនិងឯកជន៖ ការភ្ជាប់ទំនាក់ទំនងចំគោលដៅជាមួយធនធានស្នូលនៃរដ្ឋាភិបាលនិងសហគ្រាស កម្ពុជា ចិន និង អន្តរជាតិ
ឯកសារផ្តាច់មុខ៖ បើកបង្ហាញគម្រោង និងប្លង់គោលតំបន់ឆ្នេរដែលមិនទាន់បានផ្សព្វផ្សាយជាសាធារណៈ
ចុះសិក្សាទីតាំងផ្ទាល់៖ ចុះទស្សនកិច្ចដោយផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុរោងចក្រស្រាបៀរអង្គរ និង ជួបពិភាគ្សារជាមួយ ជាមួយក្រុមលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។



