ព័ត៌មានជាតិ

កម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន សហការ​ជាមួយ​ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​​ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យ០១ម្នាក់ បញ្ជូន​ទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន

កំពង់ស្ពឺ៖ ដោយ​មានការចង្អុលបង្ហាញ និងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង១៤:៣០នាទីរសៀល​​ នាថ្ងៃទី០៣​​ ខែមិនា ឆ្នាំ២០២៦​​ កន្លងមកនេះ​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍​ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​ មូលដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ក្រុងឧដុង្គម៉ែជ័យ បាន​ធ្វើការ​បង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យ ០១នាក់ ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ទូច សាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ​ ​​ខេត្តកំពង់ស្ពឺ។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់​​ ទម្ងន់​៩២.៣៥ក្រាម (ធំ៣កញ្ចប់,មធ្យម៥កញ្ចប់​និងតូច៣កញ្ចប់),ទូរស័ព្ទចំនួន ០១គ្រឿង,ជញ្ជីងចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

To Top