ស្ថានីយប្រេងឥន្ធនៈ ចំនួន១៤១ទីតាំង នៅខេត្តបាត់ដំបង ត្រូវបានផ្អាកបណ្តោះអាសន្ន
បាត់ដំបង៖ ស្ថានីយប្រេងឥន្ធនៈ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចំនួន១៤១ទីតាំង ស្មើនឹង៣៦% ត្រូវបានផ្អាកបណ្តោះអាសន្ន ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបងបានឱ្យដឹងថា ការផ្អាកនេះ ព្រោះក្រុមហ៊ុនផ្តត់ផ្គង់ប្រេង មិនទាន់។

ទោះបីជាយ៉ាងណា លោកប្រធានមន្ទីរ ក៏បានឱ្យដឹងថា មកដល់ពេលនេះ ចរន្ត នៃការផ្គត់ផ្គង់ប្រេង មានភាពល្អប្រសើរ ជាងមុនបន្តិច។

ជុំវិញករណីនេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវ ដល់ពុកម៉ែបងប្អូនកុំព្រួយបារម្ភខ្លាច ថាអត់ប្រេងប្រើប្រាស់ ហើយនាំគ្នាយកពីដុងជ័រ ទៅទិញប្រេងស្តុកទុក ក្រែងខ្លាចកើតមានអគិ្គភ័យ ដោយយកថាហេតុ ណាមួយកើតឡើង ។
លោក លឹម ប៊ុនលី បញ្ជាក់ថា «ប្រេងគឺមានក្នុងស្តុកគ្រប់គ្រាន់ គ្រាន់តែក្រុមហ៊ុនប្រេង ផ្គត់ផ្គង់មិនទាន់»៕

