ព័ត៌មានអន្តរជាតិ

​ សេតវិមាន​ មានគម្រោងប្រកាសសម្ព័ន្ធភាព​ ដើម្បីអមដំណើរនាវា ឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន៖​ សេតវិមានកំពុងមានគម្រោងប្រកាស ពីសម្ព័ន្ធភាពពហុជាតិសាសន៍មួយដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ​ Hormuz នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។

របាយការណ៍នេះបានឧ្យដឹងថា ផែនការនេះ ដែលនៅតែស្ថិតក្រោមការពិភាក្សា អាចនឹងត្រូវបានបង្ហាញ “ឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ”។

ជាសាធារណៈ រដ្ឋាភិបាលជាច្រើនមិនបានប្តេជ្ញាចិត្តចំពោះបេសកកម្មអមដំណើរបែបនេះទេ រហូតដល់អរិភាពបញ្ចប់ ដោយសារតែហានិភ័យដែលពាក់ព័ន្ធ នេះបើយោងតាមរបាយការណ៍។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានអំពាវនាវឱ្យមានការបិទច្រកសមុទ្រហ័រមូសជាបន្តបន្ទាប់ ហើយបានសន្យាថានឹងបើករណសិរ្សថ្មីនៅក្នុងជម្លោះរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានចាប់ផ្តើមការវាយប្រហារយោធាលើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ ដោយរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top