មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការទាមទារ សំណងពីសត្រូវរបស់ខ្លួន
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានបញ្ជាក់ជាថ្មីអំពីការទាមទារសំណង របស់ប្រទេសលោកពី សត្រូវរបស់ខ្លួន។
លោកបានលេីកឡេីងថា “យើងនឹងទទួលបានសំណងពីសត្រូវ ហើយប្រសិនបើពួកគេបដិសេធ យើងនឹងយកទ្រព្យសម្បត្តិរបស់លោក តាមដែលយើងកំណត់ ហើយប្រសិនបើមិនអាចធ្វើទៅបាន យើងនឹងបំផ្លាញទ្រព្យសម្បត្តិ របស់ពួកគេក្នុងបរិមាណដូចគ្នា”។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល។
អ៊ីរ៉ង់ បានឆ្លើយតបជាមួយនឹងរលក នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា។
លោក Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នេះបើយោងតាមការប្រកាសរបស់សភាអ្នកជំនាញនៅថ្ងៃទី៨ ខែមីនា។
លោក Mojtaba Khamenei បានថ្លែងសារសាធារណៈលើកដំបូង របស់លោកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ចាប់តាំងពីឡើងកាន់តំណែង ដោយគូសបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
