លោក Trump លើកឡើងថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងបន្តទៀត ក្នុងសប្តាហ៍នេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនគិតថា សង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល អាចបញ្ចប់ក្នុងសប្តាហ៍នេះទេ ខណៈពេលដែលលោកបានអះអាងម្តងទៀតថា ជម្លោះនឹងឈានដល់ទីបញ្ចប់ ក្នុងពេលឆាប់ៗនេះ។
នៅពេលសួរដោយអ្នកសារព័ត៌មាន នៅសេតវិមានថា តើសង្រ្គាមអាចបញ្ចប់ក្នុងសប្តាហ៍នេះឬអត់ លោក Trump បាននិយាយថា ខ្ញុំមិនគិតដូច្នេះទេ ។ ប៉ុន្តែវានឹងកើតឡើង ក្នុងពេលឆាប់ៗនេះ ។លោក Trump បានបន្ថែមថា នឹងមិនយូរទេ ។ វានឹងត្រូវបានបញ្ចប់។
លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា លោកនឹងឆាប់ៗនេះ ប្រកាសប្រទេសដែលបានយល់ ព្រមចូលរួមជាមួយក្រុមចម្រុះដែលស្នើឡើងដោយសេតវិមាន ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ដែលឆ្លងកាត់ប្រហែល២០ភាគរយ នៃប្រេងរបស់ពិភពលោកឆ្លងកាត់។
លោក Trump បាននិយាយថា មានប្រទេសមួយចំនួនរួចមកហើយ ដែលនឹងចូលរួមនៅជួរខាង មុខជាមួយគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកជាច្រើន មិនបានប្តេជ្ញាចិត្ត ឬបានបដិសេធមិនចូលរួមនោះទេ។
គួរឲ្យដឹងដែរថាលោក Trump កាលពីថ្ងៃចន្ទបានរិះគន់ សម្ព័ន្ធមិត្តអឺរ៉ុប ម្តងហើយម្តងទៀត ចំពោះការស្ទាក់ស្ទើរ របស់ពួកគេក្នុងការឆ្លើយការ អំពាវនាវរបស់គាត់ឱ្យចូលរួម ក្នុងការអមដំណើរ កងកម្លាំងនៅច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ស៊ុនលី
