ព័ត៌មានអន្តរជាតិ

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ ស្បថថា នឹងយកជីវិតលោក ណេតាន់យ៉ាហ៊ូ

តេអេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បានស្បថនៅថ្ងៃអាទិត្យថា​ នឹងតាមប្រម៉ាញ់​ និងសម្លាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេាន់យ៉ាហ៊ូ ខណៈដែលការប្រយុទ្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្ត។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ បានឧ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន Sepah News  ឧ្យដឹងថា​ “ប្រសិនបើឧក្រិដ្ឋជន សម្លាប់កុមារនេះនៅរស់ យើងនឹងបន្តតាមប្រម៉ាញ់​ និងសម្លាប់លោក​ ណេតាន់យ៉ាហ៊ូ”។

ជម្លោះនេះបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបង្កឱ្យមានការសងសឹករបស់អ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់​ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ២០នាក់នៅភាគពាយ័ព្យនៃប្រទេស ដោយសង្ស័យថា​ បានសហការជាមួយអ៊ីស្រាអែល។

របាយការណ៍បានបន្ថែមថា អាជ្ញាធរបានធ្វើការវាយឆ្មក់យ៉ាង ទូលំទូលាយនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយចាប់ខ្លួនមនុស្សរាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសង្ស័យថា បានសហការជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top