ព័ត៌មានជាតិ

មានបញ្ហារកាំរកូសក្នុងគ្រួសារ បុរសជាប្តី យកគ្រាប់បែកបោកសម្លាប់ប្រពន្ធដែលជាគ្រូបង្រៀន ស្លាប់យ៉ាងអណោចអធ័ម

ករណី អត្តឃាតនេះកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺ នៅ
ចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានអោយដឹងថា បន្ទាប់ពីកើតើតហេតុភ្លាមកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុ ។

របាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបរគ្រូបង្រៀន ជាប្រពន្ធបានស្លាប់នៅនិងកន្លែងក្នុងបន្ទប់។
ជនបង្ក មានឈ្មោះកាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបយោធា នៅជួរមុខរងរបួសធ្ងន់ មានទីលំនៅភូមិក្រឡា ឃុំប៉ូយស្រុកអូរជុំ ខេត្តរតនគិរី។

មូលហេតុដែលនាំអោយកើតហេតុខាងលើនេះគឺ មានបញ្ហារកាំរកូសក្នុងគ្រួសារ ។ បច្ចុប្បន្ន ជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី រីឯជនបង្កជាប្តីត្រូវបានដឹកយកមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕

To Top