អង្គការសហប្រជាជាតិ ព្រមានអំពីការគំរាមកំហែង ផ្នែកមនុស្សធម៌កាន់តែខ្លាំង ដោយសារជម្លោះនៅមជ្ឈិមបូព៌ា
អង្គការសហប្រជាជាតិ៖ ដោយព្រមានអំពីការគំរាមកំហែង កាន់តែខ្លាំងឡើងដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅ ទូទាំងមជ្ឈិមបូព៌ា ពីជម្លោះក្នុងតំបន់ ក្រុមការងារមនុស្សធម៌ របស់អង្គការសហប្រជាជាតិបានឧ្យដឹងថា ពួកគេត្រៀមខ្លួន ជួយអាជ្ញាធរជាតិ ក្នុងការឆ្លើយតប។
ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឧ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
OCHA បានឧ្យដឹងថា យោង តាមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) ស្ថាប័នអ៊ីរ៉ង់ បានរាយការណ៍ពីការខូចខាត យ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងទ្រព្យសម្បត្តិឆ្លើយតបបន្ទាន់ ដោយមានមណ្ឌលសុខភាពជាង ២៣០ និងយានយន្តវេជ្ជសាស្ត្រជាង ៣០គ្រឿងត្រូវបានខូចខាត ឬបំផ្លាញ។
បុគ្គលិកសុខាភិបាលត្រូវបានសម្លាប់ និងរងរបួស ទោះបីជាមិនមានតួលេខត្រូវបានផ្តល់ឱ្យក៏ដោយ។ IRCS បានឧ្យដឆងថា អង្គភាពស៊ីវិលជាង ៥៤០០០គ្រឿងត្រូវបានខូចខាត រួមទាំងអគារលំនៅដ្ឋាន ពាណិជ្ជកម្ម និងសាលារៀន។
អង្គការសុខភាពពិភពលោក បានឧ្យដឹងថា មានការវាយប្រហារចំនួន ២៨ លើកប្រឆាំងនឹងការថែទាំសុខភាព ដែលបានរាយការណ៍ក្នុងរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសលីបង់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៣០ នាក់ និងរបួស ៣៥ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
