ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ រិះគន់សម្ព័ន្ធមិត្ត​ ចំពោះការស្ទាក់ស្ទើរ ក្នុងការចូលរួមជាមួយនាវាអម ដំណើរច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានត្អូញត្អែរថា សម្ព័ន្ធមិត្តអាមេរិកមានការស្ទាក់ស្ទើរ ក្នុងការឆ្លើយការអំពាវនាវ របស់លោកក្នុងការចូលរួម បេសកកម្មពហុជាតិសាសន៍​ ដែលស្នើឡើងដោយសេតវិមាន ដើម្បីអមដំណើរនាវាដឹកប្រេងឆ្លង កាត់ច្រកសមុទ្រ Hormuz។

លោក ត្រាំ​ បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឱ្យភ័យខ្លាច ហើយពួកគេមិនមានភាពរីករាយខ្លាំងនោះទេ ហើយកម្រិត នៃភាពរីករាយ​ គឺសំខាន់សម្រាប់ខ្ញុំ”។

លោកបានលេីកឡេីងថា ប្រទេសមួយចំនួនដែលមានកងទ័ពអាមេរិក មួយចំនួនធំបានបដិសេធមិន ផ្តល់ជំនួយនៅពេលដែលទីក្រុងវ៉ាស៊ីនតោន​ បានសួរថាតើពួកគេអាចរួម ចំណែកនាវាបោសសម្អាតមីន​ សម្រាប់បេសកកម្មអមដំណើរ​ ដែលមានសក្តានុពលដែរឬអត់។

លោក ត្រាំ​ បានប្រកែកថា “ខ្ញុំមិនធ្វើការសម្រេចចិត្ត លើពួកគេទេ ព្រោះអាកប្បកិរិយារបស់ខ្ញុំគឺ យើងមិនត្រូវការនរណា ម្នាក់ទេ​ ប៉ុន្តែវាគួរឱ្យចាប់អារម្មណ៍៖ខ្ញុំស្ទើរតែធ្វើវាក្នុងករណីខ្លះ មិនមែនដោយសារតែយើងត្រូវការពួកគេទេ ប៉ុន្តែដោយសារតែខ្ញុំចង់ស្វែងយល់ពីរបៀប ដែលពួកគេមានប្រតិកម្ម”។

លោកបានលេីកឡេីងជាពិសេសថា លោកមិនសប្បាយ ចិត្តនឹងចក្រភពអង់គ្លេស​ ចាប់តាំងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Keir Starmer បានបដិសេធមិនជួយសហរដ្ឋអាមេរិក នៅដំណាក់កាលដំបូង នៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top