ឥណ្ឌាចាប់ខ្លួនជនជាតិអ៊ុយក្រែន និងអាមេរិកច្រើននាក់ សង្ស័យថាបាន បណ្តុះបណ្តាលភេវរកម្ម
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌា បានចាប់ខ្លួនជនជាតិអ៊ុយក្រែន ៦ នាក់ និងជនជាតិអាមេរិកម្នាក់ពីបទចោទថា មានទំនាក់ទំនងជាមួយក្រុមបះបោរ ក្នុងប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារស៊ើបអង្កេតជាតិហៅ កាត់ថាNIAបាននាំក្រុមនេះទៅឃុំឃាំងដើម្បីសាកសួរ ដោយតុលាការក្រុងដេលីបាន បញ្ជាឱ្យឃុំខ្លួនពួកគេរហូតដល់ថ្ងៃទី ២៧ ខែមីនា កាសែត New Indian Express (NIE) បានរាយការណ៍កាលពីថ្ងៃអង្គារ។
NIA កំពុងស៊ើបអង្កេតការចូល ដោយខុសច្បាប់របស់ពួកគេចូលទៅក្នុងប្រទេសឥណ្ឌា និងការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ភេរវករនៅក្នុងតំបន់ភាគពាយ័ព្យ នៃប្រទេសនេះ ។ យោងតាមរបាយការណ៍ ពលរដ្ឋអ៊ុយក្រែនបីនាក់ត្រូវ បានចាប់ខ្លួននៅក្នុងទីក្រុងដេលី និងនៅសល់នៅក្នុងទីក្រុង Lucknow ភាគខាងជើងនៃប្រទេសឥណ្ឌា។
NIA សង្ស័យថា ជនបរទេសទាំងនោះ បានចូលមកក្នុងរដ្ឋ Mizoram ភាគឦសាន នៃប្រទេសឥណ្ឌា មុនពេលឆ្លងទៅកាន់ ប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងដែលពួកគេត្រូវបានគេចោទប្រកាន់ថាបានទាក់ទងជាមួយក្រុមបះ បោរជនជាតិភាគតិច ដែលពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងប្រទេសឥណ្ឌា ។
យោងតាមរបាយការណ៍របស់ NIE បានឱ្យដឹងថា ក្រុមនេះក៏ត្រូវបានចោទប្រកាន់ពីបទ នាំយកមកនូវយន្តហោះ គ្មានមនុស្សបើកជាច្រើនពីអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
