ប្រធានផ្នែកកិច្ចការងារ ប្រឆាំងភេវរកម្មអាមេរិក លាលែងចេញពីតំណែង ជុំវិញការតវ៉ាប្រឆាំង ទៅនឹងសង្គ្រាមនៅអ៊ីរ៉ង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Joe Kent ប្រធានមជ្ឈមណ្ឌលប្រឆាំង ភេរវកម្មជាតិអាមេរិក បានលាលែងពីតំណែង ក្នុងការតវ៉ាជុំវិញសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយអ៊ីរ៉ង់ ដោយនិយាយថា អ៊ីស្រាអែលបានអូសសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះ មិនអាចបញ្ចប់ មួយផ្សេងទៀតដែលមិនបម្រើ ផលប្រយោជន៍អាមេរិក។
អតីតមន្ត្រីយោធាម្នាក់ដែលធ្លាប់បម្រើការនៅ CIA លោក Kent ត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំណែងជាប្រធាន ប្រឆាំងភេរវកម្មនៅខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានបញ្ជាក់ដោយ ព្រឹទ្ធសភាក្នុងខែកក្កដាឆ្នាំដដែល ។
លោកក៏បានបញ្ចប់ដំណើរ ទស្សនកិច្ចប្រយុទ្ធចំនួន១១ ដែលភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលចាកចេញពីយោធា នៅឆ្នាំ២០១៨ផងដែរ ។
លោកKent បាននិយាយនៅក្នុងលិខិតលាលែងពីតំណែងដែលគាត់បានបង្ហោះនៅលើ X កាលពីថ្ងៃអង្គារថា ៖ខ្ញុំមិនអាចមានមនសិការល្អគាំទ្រសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ីរ៉ង់បានទេ។ គាត់ក៏បានបញ្ជាក់ផងដែរថា ៖វាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្រ្គាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែល និងការបញ្ចុះបញ្ចូល ដ៏មានឥទ្ធិពលរបស់អាមេរិក។
ក្រុងវ៉ាស៊ីនតោន និងក្រុងយេរូសាឡឹមខាងលិចបានបើកការវាយប្រហារដោយគ្មានការបង្កហេតុលើសាធារណរដ្ឋអ៊ីស្លាមកាលពីចុងខែមុន ខណៈដែលបានស្តីបន្ទោសក្រុងតេហរ៉ង់ចំពោះជម្លោះ និងស្វែងរកការផ្លាស់ប្តូររបបដោយបើកចំហ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានពណ៌នា ប្រតិបត្តិការនេះថាជាការវាយប្រហារទុកជាមុន ក្នុងគោលបំណងរារាំងទីក្រុង តេហរ៉ង់ ពីការកសាងអាវុធនុយក្លេអ៊ែរ ដែលជាមហិច្ឆតា ដែលខ្លួនបដិសេធជារឿយៗ៕
ប្រែសម្រួល៖ស៊ុនលី
