Update: អ៊ីរ៉ង់អះអាងអំពីការបាត់បង់ជីវិត មេដឹកនាំកំពូល ផ្នែកកិច្ចការងារ សន្តិសុខជាតិ លោក Ali Larijani
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោក Ali Larijani ដែលជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមអង្គភាព ឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសអះអាង។
ការិយាល័យរបស់លោក Larijani បាននិយាយថា គាត់ត្រូវបានសម្លាប់ជាមួយ នឹងកូនប្រុសរបស់គាត់ឈ្មោះ Mortaza និងអនុប្រធានរបស់គាត់គឺ Alireza Bayat ។ ការស្លាប់របស់គាត់ក្រោយ មកត្រូវបានបញ្ជាក់នៅលើគណនី X ផ្លូវការរបស់គាត់ផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ IRGC គឺ Sepah បានពណ៌នាលោក Larijani ថាជាអ្នកនយោបាយដ៏ល្បី និងជំនាញបំផុតម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។
អតីតប្រធានសភា លោក Ali Larijani គឺជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារលើកទីមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈមកម្ល៉េះ។
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច បានពណ៌នាទៀតថា លោក Larijani ថាជាអ្នកនយោបាយដ៏មានឥទ្ធិពល បំផុតទីពីរបន្ទាប់ពីលោក Khamenei និង ជាមេដឹកនាំជាក់ស្តែងរបស់ប្រទេស ក្នុងអំឡុងពេលជ្រើសរើស អ្នកស្នងតំណែងរបស់លោក Khamenei៕
ប្រែសម្រួល៖ស៊ុនលី
