ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធការ បន្ធូរបន្ថយភាពតានតឹង ខណៈដែលអ៊ីស្រាអែល បានសម្លាប់ប្រធាន សន្តិសុខអ៊ីរ៉ង់

បរទេស ៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ នៅថ្ងៃអង្គារថា លោក Ali Larijani ប្រធានសន្តិសុខអ៊ីរ៉ង់ ត្រូវបានសម្លាប់ ដោយអ៊ីស្រាអែល ដែលជាឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវបានកំណត់គោលដៅ ចាប់តាំងពីថ្ងៃដំបូង នៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល ខណៈដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានបដិសេធផ្តល់ការបន្ធូរបន្ថយភាពតានតឹងដែលផ្តល់ ដោយប្រទេសអន្តរការី។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា លោក Larijani ត្រូវបានគេមើល ឃើញយ៉ាងទូលំទូលាយថា ជាឥស្សរជន ដ៏មានឥទ្ធិពលបំផុតម្នាក់របស់អ៊ីរ៉ង់ និងជាមនុស្សជំនិត របស់មេដឹកនាំកំពូល ដែលត្រូវបានសម្លាប់ លោក Ayatollah Ali Khamenei និងកូនប្រុស និងអ្នកស្នងតំណែងរបស់លោកគឺលោក Mojtaba។ ប្រធានសន្តិសុខរូបនេះមានកេរ្តិ៍ឈ្មោះល្អសម្រាប់ទំនាក់ទំនងជាក់ស្តែងជាមួយក្រុមផ្សេងទៀតនៅក្នុងប្រព័ន្ធគ្រប់គ្រង និងអ្នកការទូតបរទេស។

ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ដែលលោក Larijani ដឹកនាំជាលេខាធិការ។ ក្រុមប្រឹក្សាបាននិយាយថា កូនប្រុសរបស់លោក Larijani និងអនុប្រធានរបស់គាត់គឺលោក Alireza Bayat ក៏ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអែល នៅយប់ថ្ងៃច័ន្ទផងដែរ។

ការសម្លាប់ដែលមានគោលដៅបានកើតឡើង ជាងបីសប្តាហ៍ នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានក្លាយជាជម្លោះ ក្នុងតំបន់យ៉ាងឆាប់រហ័ស ដែលមិនបង្ហាញសញ្ញា នៃការថយចុះភាពតានតឹងនោះទេ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ម្តងហើយម្តងទៀត ចំពោះប្រទេសសម្ព័ន្ធមិត្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំពោះការឆ្លើយតបដ៏ត្រជាក់ របស់ពួកគេចំពោះសំណើរបស់លោកសម្រាប់ជំនួយយោធា ដើម្បីស្តារការឆ្លងកាត់របស់នាវា ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz៕
ប្រែសម្រួលៈ ណៃ តុលា

To Top