អត្ថបទពេញលេញ នៃគម្រោងផែនការប្រាំឆ្នាំទី ១៥ របស់ប្រទេសចិន ត្រូវបានចេញផ្សាយ
អត្ថបទពេញលេញ នៃគម្រោងផែនការប្រាំឆ្នាំទី ១៥ ស្តីពីសេដ្ឋកិច្ចនិងជាតិនិងការអភិវឌ្ឍសង្គមរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចេញផ្សាយ នៅថ្ងៃទី ១៣ ខែមីនា ។ គម្រោងនេះមាន ១៨ ជំពូក រួមមាន “ការខិតខំត្រួសត្រាយស្ថានការណ៍ថ្មី នៃការកសាងទំនើបកម្ម តាមបែបផែនចិន” ” ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប និងពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិត” “ការពន្លឿនការពឹងផ្អែកលើខ្លួនឯងនិងបង្កើនសមត្ថភាពខ្លួនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងដឹកនាំការអភិវឌ្ឍផលិតកម្មគុណភាពថ្មី” “ការជំរុញយ៉ាងស៊ីជម្រៅនូវការកសាងប្រទេសចិនឌីជីថល និងបង្កើនកម្រិតនៃការអភិវឌ្ឍឌីជីថល និងឆ្លាតវៃ” ” ការកសាងទីផ្សារក្នុងស្រុកដ៏រឹងមាំ និងពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី” “ការពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សង្គមនិយមកម្រិតខ្ពស់ និងបង្កើនកម្លាំងចលករសម្រាប់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់” “ការពង្រីកការបើកចំហកម្រិតខ្ពស់ និងត្រួសត្រាយស្ថានការណ៍ថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” “ការពន្លឿនការធ្វើទំនើបកម្មនៃកសិកម្ម និងតំបន់ជនបទ និងជំរុញយ៉ាងប្រាកដប្រជានូវការស្តារនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃតំបន់ជនបទ” និង “ការរក្សា និងធ្វើឱ្យកាន់តែល្អពេញលេញនូវ ‘ប្រទេសមួយ ប្រព័ន្ធពីរ’ និងជំរុញការបង្រួបបង្រួមប្រទេសជាតិ”៕
