ព័ត៌មានអន្តរជាតិ

រុស្សី រាយការណ៍និងថ្កោលទោស ការវាយប្រហារលើទីតាំងរោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយមីស៊ីលចម្ងាយតែប៉ុន្មានម៉ែត្រ ពីម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងដំណើរការបង្ហាញពីការមិនយកចិត្តទុកដាក់ ចំពោះគោលការណ៍សុវត្ថិភាពអន្តរជាតិ និងចំពោះសាជីវកម្មនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ដែលបានជួយសាងសង់រោងចក្រ និងបុគ្គលិកដែលនៅតែធ្វើការនៅរោងចក្រនោះផងដែរ។

អាជ្ញាធរអ៊ីរ៉ង់បានរាយការណ៍ថា អាវុធរបស់អាមេរិក ឬអ៊ីស្រាអែល បានវាយប្រហារលើទឹកដីដែលនៅជាប់នឹងតំបន់ Bushehr NPP កាលពីថ្ងៃអង្គារ។

អគ្គនាយកក្រុមហ៊ុន Rosatom លោក Aleksey Likhachev បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅជាប់នឹងអគារដែលស្ថិត នៅជិតអង្គភាពថាមពលប្រតិបត្តិការ។

វា​ជា​ការ​វាយ​ប្រហារ​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ជា​លើក​ដំបូង​នៅ​លើ​មូលដ្ឋាន​របស់​មជ្ឈមណ្ឌល​នេះ​ចាប់​តាំង​ពី​យុទ្ធនាការ​យោធារវាង​អាមេរិក និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ។

យោងទៅតាម Rosatom បានឱ្យដឹងថាយ៉ាងណាក្តីគឺមិនមានរបាយការណ៍នៃអ្នកស្លាប់និងរបួសណាមួយហើយកម្រិតវិទ្យុសកម្មនៅទីតាំងនោះនៅតែមានលក្ខណៈធម្មតានៅឡើយ។ ជនជាតិរុស្សីប្រមាណ ៤៨០នាក់ បន្តធ្វើការនៅរោងចក្រនេះនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top