លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់ កាន់តែធ្ងន់ធ្ងរ ប្រសិនបើខ្លួនវាយប្រហារ កាតាម្តងទៀត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកកាលពីថ្ងៃពុធថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារកាតាម្តងទៀត យោធាអាមេរិកនឹងបំផ្ទុះទាំងស្រុងនៃវាលឧស្ម័ន South Pars ក្នុងប្រទេសអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ លេីកឡេីងថា សហរដ្ឋអាមេរិក មិនដឹងអំពីការវាយប្រហាររបស់អ៊ីស្រាអែល លើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់នោះទេ ហើយកាតាក៏មិនមានការពាក់ព័ន្ធដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
