ព័ត៌មានជាតិ

លោក សយ ច័ន្ទវិចិត្រ ៖ ACU បញ្ជូនមន្រ្តីខ្លួន២រូប និងជំនួយការម្នាក់ ទៅតុលាការ

ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានគូសបញ្ជាក់ថា អង្គភាពរបស់ខ្លួនបានបញ្ជូនមន្រ្តី ACU ព្រមទាំងជំនួយការម្នាក់ ទៅតុលាការ ជាប់សង្ស័យពីបទ រំលោភអំណាច ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១៩ មីនាថា ការបញ្ជូនសំណុំរឿងទៅតុលាការនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលមានជនសង្ស័យ៣រូប ។

លោកថា ជនសង្ស័យទាំង៣រូបនោះរួមមាន ៖ ទី១-ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ទី២-ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជំនួសការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច និងទី៣-ឈ្មោះ ភេន រចនា ភេទស្រី អាយុ ៣៦ ឆ្នាំ អតីតមន្រ្តីជាប់កិច្ចសន្យា នៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ សមគំនិត ក្នុងអំពើរំលោភអំណាច ។
បើតាម លោក សយ ច័ន្ទវិចិត្រ ឈ្មោះ ជីម សុខជឿននេះ មិនមែនជាមន្រ្តីរបស់អង្គភាពប្រឆាំងអំពើពុករលួយទេ៕

To Top