ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក ត្រូវបានរកឃើញ នៅពីលើមូលដ្ឋានទ័ពវ៉ាស៊ីនតោន ទីកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីក្រសួងសង្គ្រាម រស់នៅ

បរទេស៖ យោងតាមរបាយការណ៍ថ្ងៃព្រហស្បតិ៍ពី The Washington Post ដោយដកស្រង់ប្រភពបី ដែលដឹងពីស្ថានភាពនេះ គឺមាន យន្តហោះគ្មានមនុស្សបើក ដែលមិនស្គាល់អត្តសញ្ញាណត្រូវបានរកឃើញនៅពីលើមូលដ្ឋាន ទ័ពវ៉ាស៊ីនតោន ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការពារជាតិ ឬ ក្រសួងសង្គ្រាមលោក Pete Hegseth រស់នៅ ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់ The Washington Post ថា យោធាកំពុងតាមដានការគំរាមកំហែង ដែលអាចកើតមានកាន់តែខ្លាំងឡើង ខណៈដែលកម្រិតប្រកាសអាសន្នកើនឡើងនៅសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា ។

ក្នុងរយៈពេល 10 ថ្ងៃកន្លងមកនេះ យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញហោះហើរពីលើមូលដ្ឋានកងទ័ព Fort McNair ក្នុងពេលយប់ ទោះបីជាប្រភពដើម របស់វានៅតែមិនទាន់ដឹងក៏ដោយ។
ប្រែសម្រួលៈ ណៃ តុលា

To Top