ព័ត៌មានជាតិ

ទូតខ្មែរប្រចាំនៅកូរ៉េ លើកទឹកចិត្តសហគមន៍ខ្មែរ អត់ធ្មត់ និងតស៊ូ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅភោជនីយដ្ឋានយូរ៉ាម្ហូបខ្មែរក្នុងទីក្រុងក្វាងជូធំ និងពលករ-ពលការីនី ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅមជ្ឈមណ្ឌលឆុនណាំក្វាងជូ ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មី។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត បានផ្ដល់ការលើកទឹកចិត្តដល់ប្អូនៗឱ្យមានការអត់ធ្មត់ ខិតខំតស៊ូ ក្នុងខណៈពេលដ៏លំបាកនេះ និងខិតខំអភិវឌ្ឍខ្លួនដោយឆ្លៀតពេលរៀនភាសាកូរ៉េបន្ថែម។

ឯកអគ្គរាជទូត ក៏បានឧបត្ថម្ភថវិកាមួយចំនួនទុកសម្រាប់ប្អូនៗប្រើប្រាស់ក្នុងពេលស្នាក់នៅបណ្ដោះអាសន្ននេះផងដែរ៕

To Top