លោកស្រី Peng Liyuan ថ្លែងសុន្ទរកថា ជាលាយលក្ខណ៍ អក្សរក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរបស់អង្គការសុខភាពពិភពលោក ស្តីពីទិវាពិភពលោកកម្ចាត់ រោគរបេងឆ្នាំ ២០២៦
ថ្ងៃទី ១៨ ខែមីនា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឯកអគ្គរដ្ឋទូត សុច្ឆន្ទៈអង្គការសុខភាពពិភពលោក សម្រាប់ប្រយុទ្ធប្រឆាំងជំងឺរបេង និង ជំងឺអេដស៍ បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ របស់អង្គការសុខភាពពិភពលោក ស្តីពីទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ ២០២៦ ។
លោកស្រី Peng Liyuan បានថ្លែងថា ជានិច្ចកាល អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិតែងតែប្រកាន់ខ្ជាប់ការចាត់ទុកការថែរក្សាសុខភាព របស់មនុស្សជាតិជាកាតព្វកិច្ច ចាត់ទុកការកម្ចាត់រោគរបេងជាគោលដៅ ហើយបានធ្វើការងារប្រកបដោយប្រសិទ្ធភាពយ៉ាងច្រើន ។
លោកស្រី Peng Liyuan បានថ្លែងទៀតថា ការកម្ចាត់រោគរបេង និងថែរក្សាសុខភាពមនុស្សជាតិ ជាការស្វែងរកនិងក្តីបំណងរួមរបស់យើង ។ នាងខ្ញុំសូមអំពាវនាវ ឱ្យឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសនានា រួមគ្នាធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងន័យគាំទ្រនិងចូលរួមបុព្វហេតុកម្ចាត់រោគរបេង នៅទូទាំងពិភពលោក ដើម្បីឱ្យសមិទ្ធផល នៃការកម្ចាត់រោគរបេងផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល និងពួតដៃគ្នា ដើម្បីបង្កើតសហគមន៍ សុខភាពសម្រាប់មនុស្សជាតិ ៕
