ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស លោក Putin អះអាងថា អឺរ៉ុបនឹងប្រឈមបញ្ហាកើនឡើង តម្លៃខ្លាំងក្លាមិនធ្លាប់មាន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការកើនឡើងតម្លៃប្រេង និងឧស្ម័នកំពុងត្រៀមនឹងវាយលុកអឺរ៉ុប យ៉ាងខ្លាំងក្លាជាមិនខាន នាពេលខាងមុខនេះ។

ការលើកឡើងនេះត្រូវបានធ្វើដោយ បេសកជនវិមានក្រឹមឡាំង លោក Kirill Dmitriev ដោយលោកបានព្រមាននិងហៅការ បដិសេធរបស់សហភាពអឺរ៉ុប ចំពោះថាមពលរុស្ស៊ីថា ភាពល្ងង់ខ្លៅ ។

ជម្លោះកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហារ របស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់បានជំរុញឱ្យមានការប្រែប្រួលយ៉ាងខ្លាំង នៅក្នុងទីផ្សារថាមពលពិភពលោក ។ តម្លៃឧស្ម័នបានកើនឡើងប្រហែល៧០ភាគរយចាប់តាំងពីថ្ងៃទី១ខែមីនា ចំពេលមានការវាយប្រហារ ជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងឈូងសមុទ្រ។

គួរឲ្យដឹងដែរថាតម្លៃប្រេងវិញ បានកើនឡើងលើសពី១១០ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែការរំខានដល់ចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាបំពង់សម្រាប់ផ្គត់ផ្គង់ប្រហែល២០ភាគរយនៃការផ្គត់ផ្គង់ពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top