ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត គម្រាមថា នឹងចាត់វិធានការយោធា ប្រឆាំងនឹងសកម្មភាព របស់អ៊ីរ៉ង់នៅក្នុងតំបន់

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Al Saud បានព្រមានថា អ៊ីរ៉ង់អាចប្រឈមមុខនឹងការសងសឹក ពីប្រទេសជិតខាងឈូងសមុទ្ររបស់ខ្លួន ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ពួកគេ។

បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal Al Saud ក៏បានព្រមានដោយបន្ថែមថាការអត់ធ្មត់នៃប្រទេសក្នុងតំបន់គឺមិនមាន ថាគ្មានដែនកំណត់នោះទេ។

អ្នកការទូតកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីព្រះរាជាណាចក្រ បានអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន ៤គ្រាប់សំដៅលើទីក្រុងរីយ៉ាដដោយមានកំទេចកំទីមួយចំនួន បានធ្លាក់នៅជិតរោងចក្រចម្រាញ់ប្រេង នៅភាគខាងត្បូងទីក្រុងផង។

គួរឲ្យដឹងដែរថាកងកម្លាំង នៃរដ្ឋាភិបាលទីក្រុងតេហរ៉ង់បានចាប់ផ្តើមការវាយប្រហារ សងសឹកថ្មីមួយនៅទូទាំងតំបន់ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ហ្គាស South Pars ត្រូវបានខូចខាតនៅ ក្នុងការវាយប្រហារមួយដែលសន្មតថាជារបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ស៊ុនលី

To Top